Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់នំបញ្ចុកម្នាក់ ត្រូវបានចោរឆក់កាបូប និងបណ្ណចាក់វ៉ាក់សាំង យកទៅបាត់

ភ្នំពេញ ÷ ស្ត្រីម្នាក់ត្រូវបានចោរឆក់យកកាបូប និងសម្ភារយកទៅបាត់ដោយសុវត្ថិភាព ពេលកំពុងជិះម៉ូតូតាមផ្លូវ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ (ហៅផ្លូវវែងស្រេង) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ស្រី អូន អាយុ៤៥ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីបន្ទប់ជួល បម្រុងចេញទៅទិញបន្លែ ដើម្បីយកមកលក់នំបញ្ចុក ខណៈពេលជិះមកដល់មុខធនាគារកាណាឌីយ៉ា ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូប របស់គាត់ដែលមានតែលុយបន្តិចបន្តួច អ្វីដែលសំខាន់នោះ គឺបណ្ណចាក់វ៉ាកសាំងរបស់គាត់ ដែលជាប់នៅក្នុងកាបូប ត្រូវចោរឆក់យកទៅបាត់។

ជាចុងក្រោយរូបគាត់ បានប្រាប់ថា គាត់និងទៅដាក់ពាក្យបណ្តឹង ក្រោយពេលលក់នំបញ្ចុកឲ្យអស់សិន៕ រក្សាសិទ្ធិដោយ៖សួង សាម

×