ភ្នំពេញ ៖ សពបុរសដែលបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ កាលពី៤ថ្ងៃមុន ត្រូវបានប្រពលរដ្ឋប្រទះឃើញអណ្តែតទឹក កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច តាមដងទន្លេសាប នៅចំណុចភូមិព្រែកតាសេក ក្នុងព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលស្លាប់រូបនោះ ត្រូវបានក្រុមគ្រួសារឲ្យដឹងថា ឈ្មោះងួន កក្កដា អាយុ២៩ឆ្នាំ មុខកម្មករដឹកជញ្ជូន មានលំនៅស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមក្រុមគ្រួសារឲ្យបុរសរួបនោះ មានជំងឺសសៃប្រសាទ រយៈពេល២ឆ្នាំមកហើយ។ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែកក្កដា ក៏បានជិះបើករ៉ឺម៉កថា មកទិញខោអាវក៏បាត់រហូតមកទើបដឹងថា មកលោតទឹកសម្លាប់។
កាលពីវេលាម៉ោងប្រមាណ៤និង ៣០ នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បុរសម្នាក់បានជិះម៉ូតូ សណ្តោងរ៉ឺម៉កមួយគ្រឿង ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានលិច បាត់ទៅក្នុងទន្លេបន្សល់ទុក តែស្បែកជើង និងម៉ូតូរ៉ឺម៉កនៅលើស្ពាន។

សូមជម្រាបថា នៅមុនពេលកើតហេតុ គេឃើញ បុរសរូបនោះ បានជិះម៉ូតូសណ្តោយរ៉ឺម៉កមួយគ្រឿង ពាក់ផ្លាកលេខសៀមរាប 1E-2599 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលជិតដល់កណ្តាលស្ពាន ក៏បានឈប់រួចបុរសរូបនោះ បានចុះពីលើម៉ូតូរួចលោតចុះទៅ ក្នុងទន្លេសម្លាប់ខ្លួនហើយលិចបាត់ ៕ រក្សាសិទ្ធិដោយ៖ជំនោ


