ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្តែង ទឹម រដ្ឋា ប៉ះអេឡិច ចិន្ត្រា ក្នុងឈុតរឿងបែបណា!

ភ្នំពេញ ៖ តារាសម្តែង៣ដួង ដែលល្បីឈ្មោះ បានធ្វើឲ្យគេឯង មានការចាប់អារម្មណ៍ ម្តងទៀតដែលបាន រួមដៃគ្នាសាងស្នាដៃ ក្នុងឈុតឆាកសម្តែងតាមរយៈទម្រង់ខ្មែរចំ ។ ពួកគេទាំង៣ កំពុងតែធ្វើឲ្យគេឯងតាមដានថាជាបទចម្រៀង ឬជាឈុតឆាកក្នុងសាច់រឿងណាមួយដែល ត្រូវលាក់ទុកសិន។

ទឹម រដ្ឋា សម ម៉ាណា និងអេឡិច ចិន្ត្រា បានស្គាល់គ្នារាប់អាន ជិតដិតគ្នាតាំងពីនៅវ័យជំទង់ថតសម្តែង ឲ្យផលិតកម្មក្រៅប្រទេស។ អ្នកទាំង៣ប្រៀបដូចមិត្តជិតដិត។ អ្វីដែលគេឃើញមកទល់ពេលនេះ ពួកគេនៅតែបន្តការងារសិល្បៈ បើទោះជាហែលឆ្លងការងារច្រើនឆ្នាំ ហើយមានតារារលកក្រោយរួមដៃគ្នា ប៉ែកតារាជើងចាស់បែបណា ក៏នៅមិនទាន់បំបាក់បាន។

ក្នុងបណ្តាញសង្គមរបស់ ទឹម រដ្ឋា បានបង្ហោះរូបភាពសម្តែង ជាមួយឈុតបែបកម្លោះ ក្រមុំស្រុកស្រែអមបឹងឈូក កាន់តែលេចសម្រស់ត្រដែត បើទោះជាម្នាក់ៗចាស់ទុំជាងមុន។ ទឹម រដ្ឋា គ្រាន់តែប្រាប់ថា រឿងថ្មីរបស់យើងនឹងចេញឆាប់ៗនេះចា៎ មារ៉ានី សុំដើរតួរស្លូតម្ដងហើយ សូមលាក់ចំណងជើងសិន៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម