ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ? សម ម៉ាណា បង្ហាញរូបភាពពពោះកូនទី២

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងអុីនធឺណិត បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលអតីតតារាសម្តែងនាង សម ម៉ាណា បានបង្ហាញរូបភាពពោះកូនទី២ របស់ខ្លួន តាមបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាគេនៅមិនទាន់ដឹងទេថា រូបភាពនោះគឺជារូបភាពចាស់ នៃការពពោះកូនដំបូងរបស់នាង ឬយ៉ាងណានោះឡើយ ខណៈពេលតារារូបនេះ កម្រនឹងបង្ហាញរូបភាពបែបនេះ ជាសាធារណៈណាស់។

រូបភាពបង្ហាញពីការមានផ្ទៃពោះនេះ ត្រូវបាន សម ម៉ាណា បង្ហោះតាមរយៈstory facebook របស់នាង ដោយមិនមានការសរសេរអ្វីភ្ជាប់ឡើយ ក្រៅពីបង្ហាញទឹកមុខញញឹម ពេលទទួលបានសមាជិកថ្មីនាពេលនេះ។
ជាការកត់សម្គាល់ អតីតតារាសម្តែង និងបង្ហាញម៉ូតនាង សម ម៉ាណា បានរស់នៅក្នុជីវភាពមួយថ្មី ដោយគេចចេញទាំងស្រុងពីវិថីសិល្បៈ ដែលបាននាំនាងឆ្ពោះមកដល់ចំណុចនេះ។

នាងបានសម្ងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងផ្ទះវីឡាយ៉ាងត្រជាក់ល្ហឹម ជាមួយនឹងគ្រួសារ ដែលរហូតមកទល់នាពេលនេះ នាងនៅតែបន្តបិទបាំងមុខមាត់ស្វាមីនាងដដែល។
ទោះជាយ៉ាងណា សម ម៉ាណា បានប្រើជីវិតយ៉ាងណាសាមញ្ញ ក្នុងជីវិតគ្រួសារ ដែលរហូតមកទល់ពេលនេះ នាងបានទទួលចំណងដៃកូនម្នាក់ហើយនោះ។

បើទោះបីជានាងបានសម្រេចបញ្ចប់អាជីពសិល្បៈ ទាំងស្រុង ដោយកពេលមើលថែគ្រួសារ យ៉ាងណាក៏ដោយ ប៉ុន្តែកន្លងមក សម ម៉ាណា ក៏នៅតែបង្ហាញមុខស្ទើរមិនដាច់ទៅចូលរួម នៅក្នុងកម្មវិធីនានា របស់អ្នកសិល្បៈដដែល។
យ៉ាងណា ករណីដែល សម ម៉ាណា ពិតជាកំពុងពពោះកូនទី២នេះ ក្លាយជាដំណឹងពិតប្រាកដមែននោះ ទស្សនិក ជាពិសេសប្រិយមិត្តគាំទ្រ បាននាំគ្នាចូលរួមសម្តែងការអបអរសាទរ ក្នុងពេលដែលនាង ទទួលនូវសុភមង្គលគ្រួសារមួយ យ៉ាងពិតប្រាកដ៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម