ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន រិះគន់ស្ថាបនា របស់មជ្ឈមណ្ឌលព័ត៌មាន CEN ស្ដីពីវត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ យកពិធីបុណ្យសព និងការបូជាសព ធ្វើជាអាជីវកម្ម លើទុក្ខលំបាករបស់សាច់ញាតិ និងក្រុមគ្រួសារសពដែលបានចែកឋានទៅ, ហើយក៏មានការចូលរួមពីសំណាក់មហាជន ដែលបានតាមដានប្រព័ន្ធផ្សព្វផ្សាយ តាមបណ្ដាញសង្គមផ្សេងៗ ជាច្រើនអនេក រិះគន់ស្ថាបនា និងព្រមទាំងមានក្រសួងសុខាភិបាល ចេញលិខិតបញ្ជាក់ អំពីការហាមឃាត់ដាច់ខាត ការបូជាសពអ្នកជំងឺកូវីដ-១៩ ដោយខ្វះលក្ខណៈបច្ចេកទេស មិនមានវិធានការសុខាភិបាល និងមិនប្រគល់សពអ្នកជំងឺកូវីដ-១៩ ឲ្យទៅសាច់ញាតិសព ចាត់ចែងជាដាច់ខាតនោះ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានចេញលិខិតមួយច្បាប់ក្រាបថ្វាយបង្គំ ដល់ព្រះគ្រូចៅអធិការគ្រប់វត្តអារាម ដែលមានឈាបនដ្ឋាន សុំសម្រួលតម្លៃបូជាសពធម្មតា ដែលមិនមែនជាសពកូវីដ-១៩។

យោងតាមលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ របស់ លោក ទេព គង្គាប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ មានខ្លឹមសារដូចតទៅ ÷ (សូមអានលិខិតរបស់ ប្រធានមន្ទីរធម្មការ និងសាសនា ខាងក្រោម , ប្រសិនបើមានគណៈកម្មការអាចារ្យវត្តណាមួយទាមទារតម្លៃបូជាសពថ្លៃហួសពេកមិនអាចទទួលយកបាន សូមទាក់ទងទូរស័ព្ទ : 012353778 ដើម្បីសម្របសម្រួលបញ្ចុះតម្លៃ)៕រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN


















