Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលមានប្តី និង​ក្រោយ​ក្លាយ​ជា​ស្រ្តី​មេ​ម៉ាយ​ នារី​ម្នាក់​ទម្លាយ​ប្រវត្តិ​ខ្លួន​ឯង​ថា​…

spot_img

ជាការពិតណាស់ មនុស្សស្រីភាគ កាលដែលមានគ្រួសារហើយ ឬនិយាយឲ្យចំគឺមានប្តី ពួកគេតែងតែផ្លាស់ប្តូរទម្លាប់ការរស់នៅមិនដូចជាជីវិតនៅលីវនោះទេ ព្រោះថា ពួកគេត្រូវលះបង់អ្វីៗគ្រប់យ៉ាង សូម្បីតែពេលវេលាមើលថែខ្លួនឯង ដើម្បីសម្រាប់ស្វាមី និងការមើលថែផ្ទះសំបែង ជាពិសេស ស្រ្តីក៏ស្ទើរតែផ្លាស់ប្តូររូបសម្រស់ទាំងស្រុង បន្ទាប់ពីមានកូនរួច។

តែយ៉ាងណា ភាពលះបង់ទាំងនេះរបស់ស្រ្តី គឺចុងក្រោយ ពុំត្រូវបានមនុស្សប្រុសជាប្តីមួយចំនួនធំ មើលឃើញនោះឡើយ រហូតកើតក្តីជិនណាយ លែងសូវខ្វល់ខ្វាយ យកចិត្តទុកថ្នាក់ថ្នមដល់រូបនាងដូចកាលគ្រាផ្តើមស្នេហ៍ដំបូង ទៀតឡើយ។ ហើយជំងឺជិនណាយនេះ ក៏នាំឲ្យគ្រួសារខ្លះបែកបាក់គ្នា ដោយសារតែខាងប្រុសលួចមានអ្នកថ្មី ឬ ចាប់ផ្តើមធ្វើរឿងលែងឲ្យតម្លៃគ្រួសារ ព្រោះតែចង់ដោះដៃក៏ថាបាន។ នេះជារឿងពិតកើតឡើងនៅសង្គមខ្មែរបច្ចុប្បន្ន។ ប៉ុន្តែ យ៉ាងណា សម្រាប់សម័យនេះដែលអ្វីៗក៏ទំនើប ស្រ្តីមិនបណ្តែតបណ្តោយខ្លួនដូចសម័យមុនទៀតឡើយ ព្រោះថាសម័យនេះ គេមិនខ្លាចទេពាក្យថាមេម៉ាយ តែគេខ្លាចបំផុត គឺឃុំខ្លួនឯងជាមួយភាពឈឺចាប់។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Try Soksokunthary ដែលជាស្រ្តីម្នាក់ធ្លាប់ឆ្លងកាត់ជីវិតបែកបាក់គ្រួសារ បានទម្លាយពីប្រវត្តិរបស់ខ្លួន និងក៏ដូចឲ្យស្រ្តីគ្រប់រូបចេះស្រលាញ់មើលថែរក្សាខ្លួនឯងឱ្យបានច្រើន ទោះបីជាមានគ្រួសារហើយក៏ដោយ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឃើញរូបខ្លួនឯងកាលមុនចង់ខ្លា ច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាងសូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀ នខ្មា ស់ ព ពោះកូនឲគេ ក្នុងនាមខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឱ្យតម្លៃ ហើយថែមទាំងមើលងា យខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន។

មនុស្សស្រីសម័យឥឡូវ គេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែលគេខ្លាច គឺឃុំខ្លួនឯងជាមួយភាពឈឺចាប់។ ត្រូវចាំ គ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេ បើសិនជាប្ដីហ្នឹងល្អ មានការទទួលខុសត្រូវលើគ្រួសារនោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×