Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បង្កជាអគ្គិភ័យ និងងាប់ក្របី១ក្បាល

សៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរបួសមនុស្សចំនួន០២នាក់ (ស្រាលម្នាក់) និងរថយន្តទាំង ០២គ្រឿង បានត្រូវភ្លើងឆាបឆេះ ព្រមទាំងងាប់ក្របីញីចំនួន០១ក្បាល ។

នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៤និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បង្កឡើងដោយរថយន្តម៉ាកTRAILERពាក់ផ្លាកលេខ ភ.ព 4A-8127 ពណ៌ខៀវ-ស បើកពីកើតទៅលិច បានបុកជាមួយសត្វក្របី​ឆ្លងផ្លូវមួយក្បាល បណ្ដាលឲ្យរថយន្តរេចង្កូត ទៅបុករថយន្តមួយទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខកំពង់ចាម 3B-0773 ពណ៌ខៀវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរពីទិសខាងលិចទៅទិសខាងកើតរថយន្ត។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា សត្វក្របីបានរត់ឆ្លងផ្លូវ និងការបើកបររថយន្តមួយ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ហើយរថយន្តពន្លត់អគ្គិភ័យ ស្រុកចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្តចំនួន ០១គ្រឿង បានជួយអន្តរាគន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន និងបានភ្លើងបានរលត់ទាំងស្រុង ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img