Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ជិត​៣០​កញ្ចប់ នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​

spot_img

​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​ជិត​៣០​កញ្ចប់​និង​សម្ភារ​:​មួយចំនួនធំ​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២៣ និង ២០​នាទី យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក តូច គឹម​សុង នាយប៉ុស្តិ៍​ឫស្សីកែវ និង​លោក​អនុសេនីយ៍ទោ ម៉ៅ ចាន់​ថុង នាយផ្នែក​គ្រឿងញៀន​ខណ្ឌ​ឬ​ស្សី​កែវ នៅត្រង់ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុម​៧ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ជុន រៀមច្បង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ មុខរបរ មិន​ពិតប្រាកដ។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏បាន​ដកហូត​សម្ភារ​: រួមមាន ៖​ក្រាម​ពណ៌​ស​ថ្លា ចំនួន ២៦​កញ្ចប់​, កញ្ឆា​ចំនួន ៣​កញ្ចប់​ធំ​ល្មម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១, ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួនធំ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ បូករួម​វត្ថុតាង ត្រូវបាន​ជំនាញ​បាន​និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​សំណាង​

 

spot_img
×