Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើតកូវីដ១៩ បុរស​ម្នាក់​ក្លែង​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​ ដើម្បី​បាន​ជិះ​យន្ត​ហោះ តែ​ដោយ​សារ​ភ្លេច​ខ្លួន​ធ្វើ​រឿង​នេះ កុំ​អី​គ្មាន​អ្នក​ណា​ដឹង​សោះ​…

spot_img

នេះជារឿងប្លែកមួយទៀតហើយ នៅឯប្រទេសឥណ្ឌូនេស៊ី ដោយបុរសម្នាក់ បានធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខ្លាំង ក្រោយពីគាត់បានក្លែងខ្លួនធ្វើជាប្រពន្ធរបស់គាត់ ដើម្បីជិះយន្តហោះត្រឡប់ទៅកាន់ស្រុកកំណើត។

អាជ្ញាធរបានឲ្យដឹងថា បុរសនោះមានឈ្មោះ DW បានគ្រប់គ្រងធ្វើដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យសន្តិសុខ នៅឯអាកាសយានដ្ឋានអន្តរជាតិ Halim Perdanausuma រដ្ឋធានីចាកាតា កាលពីចុងសប្តាហ៍មុន ដោយបន្លំខ្លួនពាក់ស្បៃមុខប្រពន្ធរបស់គាត់។

លើសពីនេះ បុរសរូបនេះ ក៏បានបានប្រើប្រាស់លទ្ធផលតេស្តអវិជ្ជមានរបស់ប្រពន្ធគាត់ផងដែរ ដើម្បីអាចឡើងជិះយន្តហោះ Citilink ទៅកាន់ស្រុកកំណើត Ternate ដោយគ្មានបញ្ហាអ្វីណាមួយនោះទេ។ នេះបើយោងតាមគេហទំព័រ Coconuts។

តែយ៉ាងណា ក្រោយយន្តហោះហោះហើរ អ្នកបម្រើលើយន្តហោះម្នាក់ បានកត់សម្គាល់ឃើញថា DW បានទៅកាន់បន្ទប់ទឹកសម្រាប់ស្រ្តី និងវិលត្រឡប់មកកៅអីខ្លួនវិញ បែរជាស្លៀកពាក់បុរស។ អ្នកបម្រើរូបនោះបានផ្តល់ព័ត៌មានអំពីករណីនេះទៅកាន់អាជ្ញាធរ នៅក្នុង Ternate ហើយគាត់ត្រូវបានចាប់ខ្លួន នៅពេលយន្តហោះចុះចត។

មន្រ្តីវេជ្ជសាស្ត្រ នៅនឹងកន្លែង បានធ្វើតេស្តបុរសនោះ ដើម្បីរក Covid-19 ហើយលទ្ធផលតេស្តរបស់គាត់ គឺវិជ្ជមាន។ អាកាសយានដ្ឋានបានទាក់ទងភ្លាមៗទៅក្រុមការងាររបស់ទីក្រុង ដើម្បីដាក់គាត់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកគាត់ទៅផ្ទះនៅ Ternate និងឲ្យរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ។ តែទោះយ៉ាងណា នៅពេលដែលគាត់បញ្ចប់ការឃុំខ្លួន ប៉ូលីសក្នុងតំបន់បានប្រកាសថា ពួកគេនឹងធ្វើការចោទប្រកាន់បុរសរូបនេះ។

គួរបញ្ជាក់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាការឆ្លងរោគ Covid-19 ជិត ៣ លាននាក់ នៅទូទាំងប្រទេស ដោយមានអ្នកស្លាប់ ១៣៨៣ នាក់ នៅថ្ងៃទី២១ ខែកក្កដា និង ៣៣.៧៧២ ករណីថ្មី ក្នុងមួយថ្ងៃ។ នេះជាប្រទេសដែលមានករណី Covid-19 ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

បុរសដែលផ្ទុកជំងឺកូវីដ ក្លែងខ្លួនធ្វើជាប្រពន្ធ

spot_img
×