Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមេធាវីការពារក្តី មាស មុត ឆ្លើយតបទៅនឹង សហព្រះរាជអាជ្ញាអន្តរជាតិ

ភ្នំពេញ ៖ សហព្រះរាជអាជ្ញាអន្តរជាតិបានឆ្លើយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមមេធាវីការពារក្តី មាស មុត ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដែលបានចញផ្សាយជាកំណត់ត ត្រង់ៗ ចំពោះការបកស្រាយ និង ការកំណត់ចរិកលក្ខណៈខុសធ្ងន់ធ្ងរនៃទឡ្ហីករណ៍របស់ខ្លួន ធ្វើឡើងដោយសហព្រះរាជអាជ្ញាអន្តរជាតិ ក្នុងចម្លើយរបស់គាត់តបទៅនឹងសំណើរបស់មេធាវីការពារក្តីសុំឲ្យបញ្ចប់បោះត្រា និង ដាក់បញ្ចូលសំណុំរឿងក្តី ០០៣ ទៅក្នុងបណ្ណាសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីការពារក្តី មាស មុត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

លោក មាស មុត អតីតមេទាហ៊ានជើងទឹកក្នុងរបបខ្មែរក្រហម ត្រូវបានសហចៅក្រមស៊ើប អង្កេតអន្តរជាតិកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទឧក្រិដ្ឋដែលបានចោទប្រកាន់ក្នុងសំណុំរឿង០០៣ ។ លោក មាស មុត រងការចោទប្រកាន់ពីបទមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ផ្សេងទៀត។

ក្រុមមេធាវីការពារក្តី មាស មុត បានបន្តថា ជាជាងឆ្លើយតបទៅនឹងពាក្យអធិប្បាយ ដែលគ្មានខ្លឹមសាររបស់សហព្រះរាជអាជ្ញាអន្តរជាតិ និង ការបក ស្រាយខុសបន្ថែមទៀត នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គាត់ ជាប្រយោជន៍នៃតម្លាភាពពេញលេញ មាន នៅទីនេះ គឺជាអ្វីដែលមេធាវីការពារ ក្តីលោក មាស មុត បានស្នើសុំឱយពិចារណា ប៉ុន្តែត្រូវបានច្រានចោលដោយ អង្គបុរេជំនុំជម្រះ ។ មេធាវីការពារក្តី បង្ហាញយ៉ាងច្បាស់លាស់ ពីហេតុចាំបាច់ដែលត្រូវមានការឆ្លើយតបមួយ និង យ៉ាងសំខាន់ជាងនេះ ពីរបៀបដែលសហព្រះរាជអាជ្ញាអន្តរជាតិបានអះអាងខុសយ៉ាងគម្រាំង ចំពោះទទួលករណីរបស់មេធាវីការពារក្តី នៅក្នុងចម្លើយរបស់គាត់។

វាជាការកត់សម្គាត់ដ៏មានតម្លៃថា សហព្រះរាជអាជ្ញាអន្តរជាតិ កំពុងប៉ុនប៉ងធ្វើវិទ្ធង្សនាចំពោះសេចក្តី សម្រេចតាមសំឡេងភាគច្រើន បស់អង្គបុរេជំនុំជម្រះ ក្នុងការដាក់បញ្ចូលរឿង ០០៣ ទៅក្នុងបណ្ណាសារ។ យ៉ាងឱឡារិក សហចៅក្រមស៊ើបអង្កេតបានច្រានចោល សំណើរបស់គាត់ ដែលសុំឱ្យបញ្ជូនរឿងក្ដី ០០៣ ទៅ អង្គជំនុំជម្រះសាលាដំបូង ដោយយល់ឃើញថា ចៅក្រមជាតិនៃអង្គបុរេជំនុំជម្រះ “ពិតជា មិនមនមានន័យថា យល់ព្រមឱ្យដីកាបញ្ជូនរឿង ទៅជំនុំជម្រះត្រូវបញ្ជូនទៅអង្គជំនុំជម្រះសាលាដំបូងឡើយ” ។ គាត់បានជ្រើសរើស មិនប្តឹងឧទ្ធរណ៍នឹងសេក្ដីសម្រេចនេះទេ និង សម្រេចជំនួសវាដោយការប្តឹងទៅអង្គបុរេជំនុំជម្រះតាមសំណើមួយ ក្នុងក្តីសង្ឃឹមថា នឹងមានការសង្គ្រោះអំណះអំណាងរបស់គាត់ ដែលត្រូវបានច្រានចោល ដោយសហចៅក្រម ស៊ើបអង្កេត។

មេធាវីការពារក្តីជាជាងបណ្តោយតាមការប៉ុនប៉ង របស់សហព្រះរាជអាជ្ញាអន្តរជាតិ ដើម្បីចៀសវាងពី សេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ដោយបែរទៅអង្គបុរេជំនុំជម្រះចំពោះសំណូមពរដូចគ្នា ដែលគាត់បានស្នើសុំ និង ត្រូវបានច្រានចោលដោយសហចៅក្រមស៊ើបអង្កេត ហាក់ដូចសេចក្ដីសម្រេចរបស់ពួកគាត់ មិនមានផលវិបាកអ្វីសោះ។
ទោះបីជាសហព្រះរាជអាជ្ញាអន្តរជាតិ បានបោះបង់សិទ្ធិរបស់គាត់ក្នុងការ ប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេច របស់សហចៅក្រមស៊ើបអង្កេតក្តី ក៏មេធាវីការពារក្តីមិនបានជំទាស់ នឹងភាពអាច ទទួលយកបាននូវសំណើរបស់គាត់ ទៅកាន់អង្គបុរេជំនុំជម្រះទេ ពីព្រោះសំណើនោះលើកឡើងនូវបញ្ហាទូទៅ ចំនួនពីរ ដែលប្រសិនបើត្រូវបានពិចារណា និង បានសម្រេចយ៉ាងសមរម្យ នោះនឹង ត្រូវតែនាំឱ្យមានការបញ្ចប់ ការបោះត្រា និង ការដាក់បញ្ចូលរឿងក្តី ០០៣ ទៅក្នុងបណ្ណាសារ។ ឥឡូវនេះ ថាតើអង្គបុរេជំនុំជម្រះមានឆន្នៈ និង អាចដោះស្រាយការខ្វែងយោបល់ជាមូលដ្ឋាន របស់ពួកគាត់ដែរឬយ៉ាងណា យើងរង់ចាំមើល។

ក្នុងសំណុំរឿង០០៣ លោក មាស មុត រងការចោទប្រកាន់ពីបទមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ផ្សេងទៀត នៅមន្ទីរសន្តិសុខវត្តឥន្ទញាណ កំពង់សោម ក្រេះ និងមន្ទីរសន្តិសុខស-២១ និងបានប្រព្រឹត្តលើជនជាតិវៀតណាម ថៃ និងបរទេសផ្សេងទៀតនៅដែនសមុទ្រ និងនៅលើកោះ នាសម័យកម្ពុជាប្រជាធិបតេយ្យ រួមទាំងអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ ឆ្នាំ១៩៤៩ ។

គួរបញ្ជាក់ថា ជនសង្ស័យក្នុងសំណុំរឿង០០៣ មាន២នាក់ គឺលោក មាស មុត ជាមេបញ្ជាការកងទ័ពជើងទឹក និងលោក ស៊ូ មេត មេបញ្ជាការកងទ័ពអាកាស បានទទួលមរណភាពហើយ កាលពីឆ្នាំ២០១២ ។ សំណុំរឿង០០៣ ជាសំណុំរឿងដ៏ចម្រូងចម្រាសខ្លាំង រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដែលជាភាគីបង្កើតតុលាការពិសេសកូនកាត់នេះ។ រដ្ឋាភិបាលកម្ពុជា បានប្រកាសមិនចង់ឃើញការ កាត់ទោសលើសពីសំណុំរឿង០០២ ដែលកំពុងតែដំណើរសវនាការនេះឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×