Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបគ្រឿងញៀន ! ឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសបានសារធាតុញៀនជាង ៧៥៥គីឡូ

ភ្នំពេញ ៖ រយៈពេលជិត ៧ខែ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៣ពាន់ករណី ឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសបានសារធាតុញៀន គ្រប់ប្រភេទជាង ៧៥៥គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ បានបង្ហាញថា កការអនុវត្តន៍ច្បាប់ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ បង្ក្រាបបាន៣៤៣៣ករណី ឃាត់មនុស្សចំនួន ៧៦៨៦នាក់ ស្រី ៤៣១នាក់ (ជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ)។ ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង ២២៥៧ករណី ឃាត់ ៤៤២៣នាក់ (ស្រី ២៩១នាក់) និងដាំដុះ ៣០ករណី ឃាត់ ៩នាក់(ស្រី ៥នាក់)។ ប្រើប្រាស់ ១១៤៦ករណី ឃាត់ ៣២៥៤នាក់(ស្រី ១៣៥នាក់)។ អនុវត្ដន៍ដីកា៖ ២៤៦ដីកា ឃាត់ ២២៨នាក់(ស្រី ៩នាក់)។

គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជាក់ថា សារធាតុញៀនគ្រប់ប្រភេទមានទម្ងន់ ៧៥៥kg៩៩២,០៤g និងកញ្ឆា ៥៧,៥២៣ដើម កញ្ឆាស្ងួត ៩៩kg១១០,៩៥g ។

សម្ភារចាប់យកមាន រថយន្ដ ៦១គ្រឿង ម៉ូតូ ១០១៥គ្រឿង ទូរស័ព្ទ ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើម(កែច្នៃ១៨ដើម)។ ឃាត់ទុកទ្រព្យសម្បត្តិ៖ ផ្ទះនិងដី២កន្លែង ក្នុងនោះមន្ទីរ(ក៤) ផ្ទះនិងដី ១កន្លែង ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំបិល ឃុំចារ ស្រុកព្រៃក្បាស ខេត្តតាកែវ។ (ស្នងការបន្ទាយមានជ័យ) ផ្ទះនិងដី ១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×