Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដី បើកវ៉ាជែងទៅបុក រថយន្តស៊េរីទំនើបពីក្រោយ រងការខូចខាត រួចបន្តទៅបុកចូលផ្ទះពលរដ្ឋ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តបែនដឹកដី មួយគ្រឿងក្នុងល្បឿនលឿន វ៉ាជែងជ្រុលទៅប៉ះរថយន្តស៊េរីទំនើបពីក្រោយ រងការខូចខាតរួចបន្តល្បឿន ឡើងលើខឿនផ្លូវទៅបុករះ ចូលផ្ទះពលរដ្ឋរងការខូចខាត សម្ភារមួយចំនួន ចំណែកតៃកុងរថយន្តបង្ក ព្យាយាមរត់តែត្រូវប្រជាពលរដ្ឋ នៅទីនោះដេញឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-AY 5262 បានធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ជិតនិងស្តុបបំបែកផ្លូវភ្នំពេញហាណូយ ស្រាប់តែគេឃើញមានរថយន្តបែនដឹកដី មួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ 3A 7619 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីក្រោយ ស្របគ្នាក្នុងល្បឿនលឿន បានបើកវ៉ាជែងខាងឆ្វេងដៃ ជ្រុលទៅបុកពីចំហៀងរថយស៊េរីទំនើប ពីខាងក្រោយរងការខូចខាត រួចបន្តល្បឿនឡើង លើខឿនផ្លូវជ្រុលទៅបុករះទូលក់ផ្លែឈើ និងលក់នុំប័ងសាច់ រងការខូចខាតនិងបន្តទៅបុកចូលផ្ទះពលរដ្ឋ ទើរជាប់ត្រឹមនឹងតែម្តង។ សំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែសម្ភារៈមួយចំនួន និងសំយ៉ាបផ្ទះពលរដ្ឋតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

spot_img