ក្រចេះ ៖ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ៧០៧ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ ចុះបង្រ្កាបបទរល្មើសធនធានធម្មជាតិ នៅចំណុចភ្នំឈ្វេរ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយបានដកហូតបានឈើអារសុក្រំ (កូនក្រឡឹង ) ចំនួន ២៧ដុំ ស្មើនឹង១,៣៧៩ ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91