Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរា កំពុងដកហូតដើមឈើមានហានិភ័យខ្ពស់ ប៉ះពាល់លើការងារ ជួសជុលបង្កាន់ដៃនាគ និងខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ

សៀមរាប ៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់ មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។ កិច្ចការនេះ ធ្វើឡើងដើម្បីធានាសុវត្តិភាព អ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់ រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ ហើយការដកហូតដើមឈើទាំងនេះនឹងជួយសម្រួលដល់កិច្ចការអភិរក្ស និងជួសជុលខ្លោងទ្វារ និងបង្កាន់ដៃនាគឡើងវិញផង ដែលគម្រោងកំពុងដំណើរការការងាររាល់ថ្ងៃនេះ។

ដើមឈើដែលបាន និងកំពុងកាត់ដកហូតចេញមានចំនួន៨ដើមរួមមាន ដើមពោធិ៍ឱបដើមចាន់១ដើម ស្នាយ១ដើម បេង១ដើម រំដួល១ដើម ចាន់៣ដើម និងស្លែង១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតនៅលើផ្លូវក្បែរខ្លោងទ្វារ និងលើកំពែងជាប់ខ្លោងទ្វារ មានមែកសាខាច្រើនងាយនឹងបាក់ដួលរលំ មានប្រព័ន្ធឬសចាក់ចូលក្នុងរចនាសម្ព័ន្ធខ្លោងទ្វារ និងថ្មកំពែង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×