Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិចច្រឡំ​មនុស្ស​ក្រមួន! ម៉ែ​ឲ្យ​ទៅ​ទឹក​ងូត​ទឹក ឡើង​មក​វិញ ស្រាប់​តែ​ប្រែ​រូប​ផ្អើល​ពេញ​ភូមិ (វីដេអូ)

spot_img

វីដេអូថ្មីៗមួយ បានកំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើន ជាមួយការនិងការអស់សំណើចជាខ្លាំងតែម្តង ដោយទិដ្ឋភាពនៃឃ្លីបនេះ បានបង្ហាញឲ្យឃើញក្មេងស្រីតូចម្នាក់ បានប្រែ «រូបកាយ» ដូចរូបចម្លាក់អុីចឹង បន្ទាប់ពីទៅសម្ងំប៉ាតភក់ពេញមួយតួខ្លួនទាំងមូលតែម្នាក់ឯង។

តែទោះយ៉ាងណា ទង្វើដ៏ចម្លែកនេះរបស់នាងតូច ឃើញថាពុំបានធ្វើឲ្យម្តាយរបស់នាង ឆេះកំហឹងខ្លាំងក្លានោះទេ និងផ្ទុយទៅវិញ គឺគាត់បានត្រឹមហួសចិត្ត និយាយមិនចេញ រកលើករំពាត់វ៉ៃពុំកើត។ តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញ ក្មេងស្រីនោះបានយកភក់ប៉ាត់ពេញដងខ្លួន ដៃ ជើង និងសូម្បីតែបំពោកដីពេញសក់ក្បាល និងផ្ទៃមុខ ដែលក្រឡេកមួយភ្លែត នោះយើងគ្រប់គ្នានឹងគិតថាជា រូបចម្លាក់ក្រមួនតែម្តង។

ពិតណាស់ នាងតូចនោះ បានធ្វើឲ្យមនុស្សចាស់ៗចាប់អារម្មណ៍ មកចោមរោមមើលព្រាត ហើយក្នុងនោះ ខ្លះក៏បានព្យាយាមថតរូបរបស់នាង ដើម្បីបង្ហោះចូលក្នុងបណ្តាញសង្គមផងដែរ។

ក្រោយពីបានឃើញឡើងអស់ទាស់បែបនេះ មហាជនជាច្រើនបានចូលខមិន អស់សំណើចគ្រប់ៗគ្នា និងនិយាយលេងសើចដាក់ឲ្យម្តាយរបស់នាងថា៖ «ប្រាប់អោយគេទៅងូតទឹកងូតភក់ គេងូតទឹកងូតភក់ហើយ មកវ៉ៃគេទៀត, គេធ្វើតាមហើយនៅតែវ៉ៃគេទៀត យ៉ាប់មែនមនុស្សចាស់ ខុសខ្លួនឯងសោះហ្នឹង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×