Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ចិន ពង្រឹងសហការកម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន

ភ្នំពេញ ៖ កម្ពុជា និងចិន បានប្រកាសពង្រឹងសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគីនេះ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ លើទី២ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគី រវាងឯកឧត្តមចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Shen Changyu ប្រធានអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធអនឡាញ ពីរាជធានីភ្នំពេញ និងទីក្រុងប៉េកាំង។

កិច្ចសហប្រតិបត្តិការនេះ និងធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតលើការពារកម្មសិទ្ធបញ្ញាពិសេសកម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ដែលជាផ្នែកមួយ ដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន និងដើម្បីទទួលបានការកើនឡើង នូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា ឱ្យបានច្រើនពីប្រទេសចិន។
វិស័យសហគ្រាសធុនតូច និងមធ្យម SME ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ប៉ុន្ដែបច្ចុប្បន្ននេះ នៅពេលផ្ទុះជំងឺកូវីដ ១៩ វិស័យនេះក៏ដូចជាវិស័យជាច្រើនទៀត កំពុងប្រឈមខ្លាំងនិងការបិទអាជីវកម្ម បើសិនស្ថានភាពនេះអូស បន្លាយយូរ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ ២០១៩ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥ មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥ នាក់ ។
ដោយឡែកក្នុងកិច្ចប្រជុំរវាងកម្ពុជា និងចិន បានឱ្យដឹងថា ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើងថែមទៀត និងមានការរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១-២០២២ សម្រាប់អនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពក្នុងនោះរួមមាន ការផ្លាស់ប្តូរព័ត៌មានទៅលើស្រាវជ្រាវត្រួតពិនិត្យទៅលើសំណុំលិខិត ប្រកាសនីយបត្រតក្កកម្មចាស់ៗពីប្រទេសចិន ការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមគម្រាងសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាBelt & Road ការផ្លាស់ប្តូរបទពិសោធន៍ កម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ការប្រើព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់ ជំរុញការបង្កើតប្រកាសនីយបត្រតក្កកម្ម ការច្នៃប្រឌិត និងបង្កើតថ្មីនៅកម្ពុជា។
វាក៏ជាផ្នែកមួយ ដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន ដើម្បីទទួលបានការកើនឡើង នូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា ឱ្យបានច្រើនពីប្រទេសចិន ដែលវាជាផ្នែកមួយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្ត ចំពោះអ្នកវិនិយោពីប្រទេសចិន តាមរយៈការចុះបញ្ជីសារឡើងវិញនៃប្រកាសនីយបត្រតក្កកម្មរបស់ចិននៅកម្ពុជា។

ម៉្យាងទៀតក្រសួង បានអនុវត្តកិច្ចសហប្រតិបត្តិការនេះ ជាមួយប្រទេសសិង្ហបុរី ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្នុងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងនាំយកនូវបច្ចេកវិទ្យាថ្មីៗមកការពារ និងផលិតនៅកម្ពុជា មិនតែប៉ុណ្ណោះអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានជួយបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលតាមអនឡាញ ដែលបានរៀបចំក្រោម គម្រោងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងមានការចុះហត្ថលេខារវាងប្រធានស្ថាបនទាំងពីរ តាម រយៈការចុះអនុស្សរណៈយោគយល់គ្នា បានជម្រុញឲ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា កំណើនវិនិយោគ និងសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ៖CEN

×