Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីដកពិន្ទុបណ្ណបើកបរ នឹងដាក់ឲ្យដំណើរការ សាកល្បងនៅខែកញ្ញាខាងមុខនេះ

ភ្នំពេញ៖ កម្មវិធីដកពិន្ទុបណ្ណបើកបរ នឹងដាក់ឲ្យដំណើរការសាកល្បងនៅខែកញ្ញាខាងមុខនេះ ខណៈការដំណើរការផ្លូវការ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២ខាងមុខនេះផងដែរ។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរា ចរណ៍ផ្លូវគោកនេះ គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយមានលក្ខណៈពិសេស។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដំណើរការកិច្ចប្រជុំតាមប្រព័ន្ធonline ជាមួយនឹងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងថមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិផងដែរ លើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅខែសីហាខាងមុខនេះ ក្រុមការងារនឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធី ដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូនមន្ត្រីនគរបាលចរាចរណ៍ ខណៈកម្មវិធីមួយនេះនឹងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១ ហើយកម្មវិធីនេះនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ចំពោះកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះ គឺជាកម្មវិធីបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយមានលក្ខណៈពិសេសដូចជា អាចស្គាល់ទម្រង់បណ្ណរួម មានបណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរនោះត្រឹមត្រូវ ឬក្លែងក្លាយ អាចដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងការពិន័យលឿនរហ័ស ព្រមទាំងអាចដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ ពិន័យ និងអាចកត់ត្រា រាល់ទិន្នន័យ ដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ រក្សាសិទ្ធិដោយ៖CEN

×