Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះស្រាវជ្រាវរុករកឃើញរថយន្តកាមរីបាឡែន ដែលប្រព្រឹត្តបទល្មើស ដែលជនសង្ស័យបានយកមកលាក់ទុក

រតនគិរី ៖ នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃព្រហស្បតិ៍ទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក បានចុះស្រាវជ្រាវរុករកឃើញរថយន្ត ដែលប្រព្រឹត្តបទល្មើសចំនួន ០១គ្រឿង ដែលជនសង្ស័យបានយកមកលាក់ទុក នៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ហើយ បានរត់គេចខ្លួនបាត់។

រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធ ករណីដឹកជញ្ជូនផលអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីនៅចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ដោយបានវត្ថុតាងចាប់យកមានរថយន្តចំនួន ០១គ្រឿង។

បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×