Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឃាត់ទុករថយន្ត១ឆ្នាំ និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន ០១ឆ្នាំ គឺមកពីពិន័យអន្តរការណ៍រួចម្តងហើយ នៅតែប្រព្រឹត្តិល្មើសទៀត

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសចុះធ្វើការផ្សព្វផ្សាយពង្រឹងវិធានការតឹងរ៉ឹងដល់ម្ចាស់យានយន្ត ដឹកជញ្ជូនធុនធំលើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះដែលបើកបរឆ្លងកាត់លើដងផ្លូវក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេស បើកឆ្លងកាត់ទីតាំងស្ថានីយជញ្ជីណាមួយ លោក គង់ សុភាព ប្រធានស្ថានីយថ្លឹងរថយន្តអចល័តថ្នល់ទទឹងខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា រូបលោក និងក្រុមការងារ នឹងត្រូវតែអនុវត្តច្បាប់តឹងរ៉ឹង ម៉ឺងម៉ាត់ គ្មានការលើកលែង ខណៈដែលរថយន្តធុនធំទាំងឡាយណាក៏ដោយ ឱ្យតែបំពានក្នុងបទបញ្ញត្តិ មាត្រា ២៦ និង៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

លោក គង់ សុភាព ប្រធានស្ថានីយថ្លឹងរថយន្តអចល័តថ្នល់ទទឹងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ចំពោះការពិន័យរបស់ក្រសួងសាធារណការ ទៅលើរថយន្តធន់ធ្ងន់ ទាំងអស់ដែលផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី២០% ឡើងទៅ ត្រូវដកបណ្ណបើកបរព្យួរទុក០២ឆ្នាំ ឃាត់យានយន្តទុក០១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំ យានយន្តដោយខ្លួនឯង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន ០១ឆ្នាំ គឺក្នុងករណីរថយន្តធុនធំល្មើសច្បាប់ទាំងនោះ ទទួលរងការពិន័យអន្តរការណ៍រួចម្តងហើយ នៅតែបន្តប្រព្រឹត្តិល្មើសទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×