Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវអភិវឌ្ឍន៍ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំដល់ក្រុមនិស្សិត

ភ្នំពេញ ៖ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែបានក្រើនរំលឹកថា ដើម្បីកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿង យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស , ត្រូវបាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកយកមកណែនាំទៅកាន់ បេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ផ្នែកវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងស្ពាន ចំនួន ២៤រូប ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងសុំការផ្ដល់អនុសាសន៍ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ZOOM នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មុនពេលដែលក្រុមនិស្សិតទាំងនេះ ចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំបេក្ខជនជ័យលាភីទាំង២៤រូបថា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បំពេញកាតព្វកិច្ចជាកូនខ្មែរ រក្សាអាកប្បកិរិយាល្អ ប្ដេជ្ញាចិត្តក្រេបជញ្ជក់ចំណេះដឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ទម្លាប់ និងវិន័យរបស់សាលា, ត្រូវរៀនឱ្យចេះ រៀនឱ្យចប់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ពីប្រទេសជប៉ុន មកជួយកសាងប្រទេសជាតិ មាតុភូមិ មិនត្រឹមតែសិក្សានៅលើតែក្រដាស និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្វែងយល់ បទពិសោធន៍ក្នុងសង្គម ការរស់នៅរបស់ប្រទេសគេ និងធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×