Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្រុងព្រះសីហនុរយៈពេល ៥៥៩ថ្ងៃមកនេះ សម្រេចលទ្ធផលស្ទើរតែ…

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដេីម្បីពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការស្ថាបនាផ្លូវមួយចំនួន នៅខេត្តព្រះសីហនុ និងខេត្តកែប ក្រោមវត្តមានរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លទ្ធផលបង្ហាញថា វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានរយៈពេល ៥៥៩ថ្ងៃសម្រេចលទ្ធផលស្ទើរតែ 100% ទៅហើយ, ក្នុងនោះ រួមមាន ÷

  • ការងារកម្រាលផ្លូវបេតុង, ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់, ការងារដំឡើងលូរណប, ការងារអ៊ុតកៅស៊ូ, ការងាររៀបខឿនចិញ្ចើមផ្លូវ, ការងារចិញ្ចើមផ្លូវសាធារណៈ, ការងារគំនូសចរាចរណ៍, ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍, ការងារដាំដើមឈើ និងការងារស្ថាបនាផ្ទាំងអក្សរ «ខ្មែរធ្វើ» បានសម្រេចបាន១០០% ,
  • ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ សម្រេចបាន ៨៤% ,
  • ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦៧% នៅសល់ការងារភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញខ្សែអុបទិកជាមួយកាមេរ៉ា
  • ការងារស្ថាបនាបន្ទប់ទឹកសាធារណៈចំនួន ៩ទីតាំង សម្រេចបាន ៩៥% ក្នុងនោះមាន៥ទីតាំងសម្រេចបាន ១០០% ,
  • ការងារស្ថាបនារង្វង់មូល និងបដិមាទាំង៣ ក្នុងនោះរង្វង់មូល និងបដិមាចំនួន២ បានបញ្ចប់ការដំឡើងរួចរាល់ គីរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី ដោយឡែករង្វង់មូលព្រះថោងនាងនាគ សម្រេចបាន ៩០% ,

ក្នុងដំណើរការអនុវត្តគម្រោងខាងលើ គ.អ.ឆ.ក. បានចូលរួមកែលម្អឆ្នេរ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមចាំបាច់ដូចខាងក្រោម ៖

  • ស្ថាបនាផ្លូវអាទិភាពថ្មីចំនួន ៣ខ្សែទៀត ដែលមាន ២គន្លងរថយន្ត និង២ គន្លងទោចក្រយានយន្ត រួមមាន ៖ ផ្លូវលេខ ៨១៨៨ ប្រវែង ៨០៩ម៉ែត្រ, ផ្លូវលេខ ៨០១ ប្រវែង ៩៥៦ម៉ែត្រ និងផ្លូវលេខ ៨០៦ ប្រវែង ៧២៨ម៉ែត្រ។ ដូចនេះ ខ្សែផ្លូវសរុបចំនួន ៣៧ខ្សែ ប្រវែងសរុប ៨៤,០៦៥ម៉ែត្រ រួមមាន ៖ មហាវិថីចំនួន ៣ខ្សែ វិថីចំនួន ១៧ខ្សែ និងអនុវិថីចំនួន១៧ខ្សែ។
  • ស្ថាបនា និងជួសជួលពង្រីកស្ថានថ្មីចំនួន ៨ទីតាំង មានប្រវែងសរុប ២៧២ម៉ែត្រ រួមមាន៖ ស្ថានសែនត្រជាក់ចិត្ត ប្រវែង ៤៥ម៉ែត្រ, ស្ពានព្រែកទប់ ប្រវែង ៣០ម៉ែត្រ, ស្ពានព្រះសិវៈ ប្រវែង ៥០ម៉ែត្រ , ស្ពានព្រះថោង ប្រវែង ៣០ម៉ែត្រ, ស្ពានទី១ វិថីសែនជ័យ ប្រវែង ១២ម៉ែត្រ, ស្ពានទី២ វិថីសែនជ័យ ប្រវែង ១៥ម៉ែត្រ, ស្ពានទី៣ វិថីសែនជ័យ ប្រវែង ៤៥ម៉ែត្រ និងស្ពានសែនជ័យប្រវែង ៤៥ម៉ែត្រ។
  • រៀបចំកែលម្អឆ្នេរសមុទ្រប្រវែង ១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាម ឱ្យមានសោភ័ណភាពឡើងវិញ ដោយបានបើកឆ្នេរសមុទ្រចំនួន ៣ទីតាំង រួមមាន ឆ្នេរពយតាមូង ប្រវែង ១,០៣៤ម៉ែត្រ, ឆ្នេរពយ អូរឈើទាល ប្រវែង ២៥០ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅ ប្រវែង ១,៨៥០ម៉ែត្រ , និងមានការស្ថាបនាកន្លែងទាក់ទាញជាច្រើនទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
×