Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងខ្វះ​មុខ​ខ្វះ​ក្រោយ​ផង ស្រ្តី​ម្នាក់​​មាន​​សំ​ណាង​ ក្លាយ​ជា​អ្នក​មាន​ដោយ​មិន​ដឹង​ខ្លួន ក្រោយ​ប្រ​ទះ​គុជ​មាន​តម្លៃ​មហា​សាល​… (វីដេអូ)

spot_img

ស្រ្តីជនជាតិថៃម្នាក់ ពិតជាមានសំណាងណាស់ ខណៈជីវភាពកំពុងជួបការលំបាកខ្លាំងផង ក៏ស្រាប់តែមិននឹកស្មានថា ចៃដន្យប្រទះឃើញគុជពណ៌ទឹកក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតរាប់ពាន់សែនដុល្លារ នៅក្នុងសំបកខ្យងសមុទ្រ ដែលបានទិញយកមកបម្រុងនឹងធ្វើអាហារហូប។

ស្ត្រីមានសំណាងរូបនេះដែលឈ្មោះថា Kodchakorn Tantiwiwatkul មកពីខេត្ត Satun ប្រទេសថៃ បានឲ្យដឹងថា នាងបានទិញខ្យងសមុទ្រក្នុងតម្លៃ ៧០ បាត (ជាង ២ ដុល្លារ) មកពីទីផ្សារក្នុងស្រុកសម្រាប់អាហារពេលល្ងាច កាលពីថ្ងៃទី ៣០ ខែមករា។ នៅពេលនាងកាត់ខ្យងទៅជាបំណែកតូចៗ នាងបានរកឃើញថាវត្ថុពណ៌ទឹកក្រូចមូលនៅខាងក្នុង ដែលដំបូងនាងគិតថាជាថ្ម។

តែយ៉ាងណា នាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា វត្ថុនោះជាគុជ មានទម្ងន់ ៦ ខាំ និងប្រវែង ១,៥ សង់ទីម៉ែត្រ ត្រូវបានគេឲ្យដឹងថា មានតម្លៃដ៏មហាសាល អាស្រ័យទៅតាមគុណភាពរបស់វា។

ដោយខ្លាចថា អ្នកលក់ខ្យង នឹងសុំយកវិញ នាង Kodchakorn និងក្រុមគ្រួសារ បានរក្សាអាថ៌កំបាំងនេះ។

ទោះយ៉ាងណា ៣ខែក្រោយមក Kodchakorn បានបង្ហាញថា នាងមានគម្រោងលក់គុជខ្យងនេះ ដើម្បីបានប្រាក់សម្រាប់ចំណាយលើថ្លៃព្យាបាលជំងឺម្តាយ និងឪពុករបស់នាង។

នាងបាននិយាយថា “ខ្ញុំបានបង្ហាញវាដល់ម្តាយរបស់ខ្ញុំ ហើយគាត់បាននិយាយថា វាគឺគុជខ្យងមានតម្លៃណាស់។ យើងក៏បានមើលព័ត៌មាននៅក្នុងទូរទស្សន៍ ដែលធ្លាប់មានអ្នកនេសាទម្នាក់ ក៏បានលក់វត្ថុដ៏មានតម្លៃនេះ ក្លាយជាអ្នកមានមួយរំពេចផងដែរ”។

ឪពុករបស់នាងលោក Niwat Tantiwiwatkul បាននិយាយថា នៅពេលនេះ ពួកគាត់ពិតជាអស់សង្ឃឹមខ្លាំង ក្នុងការរកលុយផ្គត់ផ្គង់ជីវភាព បន្ទាប់ពីគាត់មានគ្រោះថ្នាក់ចរាចរណ៍ ហើយប្រពន្ធរបស់គាត់ ក៏ត្រូវការការព្យាបាលជំងឺមហារីកទៀត។

គាត់បានបន្តថា «យើងមិនអាចរង់ចាំទៀតបានទេ ព្រោះឥឡូវនេះយើងពិតជាអស់សង្ឃឹមហើយ។ ភរិយារបស់ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ខណៈពេលដែលខ្ញុំមានគ្រោះថ្នាក់។ គុជខ្យងនេះ គឺជាក្តីសង្ឃឹមតែមួយគត់របស់ពួកយើង ដើម្បីជួយពួកយើងឱ្យទទួលបានការព្យាបាលកាន់តែប្រសើរ»។

នៅទីបំផុត នៅថ្ងៃទី១៨ ខែមីនា Kodchakorn និងក្រុមគ្រួសារ បានប្រកាសលក់ ដោយសង្ឃឹមថា នឹងរកអ្នកទិញដ៏សក្តានុពល ហ៊ានផ្តល់ជូនពួកគេនូវតម្លៃដ៏សមរម្យ។

Kodchakorn បានបន្ថែមទៀតថា «ខ្ញុំបានឃើញរឿងរ៉ាវរបស់មនុស្សផ្សេងទៀត ដែលបានរកឃើញគុជខ្យង ហើយពួកគេអាចលក់វាបាន។ ខ្ញុំសង្ឃឹមថា យើងអាចធ្វើបានលុយដ៏ធំ ដូចពួកគេផងដែរ»។

គុជខ្យងជាធម្មតា ត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូង និងសមុទ្រអាន់ដាម៉ាន់ នៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា ដោយពួកវាត្រូវបានផលិតដោយខ្យងសមុទ្រដែលមានឈ្មោះថា Volutidae។

Kodchakorn មិនមែនជាមនុស្សមានសំណាងដំបូងគេទេ ដែលមានសំណាងបានផ្លាស់ប្តូរជីវិតរបស់នាង ដោយសារការរកឃើញគុជដ៏កម្រនេះ។

គួរបញ្ជាក់ថា កាលពីខែមុន អ្នកបើកឡានដឹកទំនិញម្នាក់ឈ្មោះ Monthian Jansuk អាយុ ៤០ ឆ្នាំ ក៏បានរកឃើញគុជខ្យង ប្រហាក់ប្រហែលគ្នានេះដែលមានតម្លៃ ៧០០០០ ផោន (ជិត ១០ ម៉ឺនដុល្លារ) នៅក្នុងសំបកអាហារសម្រន់ខ្យងសមុទ្រ ១ របស់គាត់។

ក្រុមអ្នកជំនាញបាននិយាយថា តម្លៃរបស់វា គឺច្រើនមានគេហ៊ានចំណាយ ខណៈតម្លៃទីផ្សារអាចមានរាប់ពាន់ដុល្លារ ក្នុងមួយការ៉ាត់អាស្រ័យលើគុណភាព។ គុជប្រហាក់ប្រហែលគ្នាលក់ក្នុងតម្លៃ ១.៧០០ ដុល្លារ ក្នុងមួយការ៉ាត់។

ប៉ុន្តែ សម្រាប់អ្នកដឹកទំនិញរូបនេះដែលពុំធ្លាប់មានលុយរាប់ពាន់ ម៉ឺនដុល្លារ បាននិយាយថា គាត់សប្បាយចិត្តក្នុងការលក់គុជនេះ ក្នុងតម្លៃ ៣៣.៣៥០ ដុល្លារ ពោលគឺស្មើនឹងមួយភាគបីនៃតម្លៃប៉ាន់ស្មាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×