ភ្នំពេញ ៖ តារាចម្រៀងលោក ខាត់ ជេម បានសម្តែងនូវមោនភាពរបស់ខ្លួន ដែលបានប្រឹងប្រែងអាចឈានមកដល់ ចំណុចដ៏ល្អមួយនាពេលបច្ចុប្បន្ននេះ ក្នុងពេលអតីតកាលលោកគ្រាន់តែជាកម្មករ ចុះទូកម្នាក់ក្នុងប្រទេសថៃប៉ុណ្ណោះ។

តារាចម្រៀងក្នុងផលិតកម្មសាន់ដេរូបនេះ បានចាត់ទុកការខិតខំតស៊ូរបស់លោកអស់ រយៈពេលជាច្រើនឆ្នាំមកនេះ មិនអត់ប្រយោជន៍ឡើយ ពោលលោកបានទទួលនូវផ្លែផ្កាមួយ តាមការរំពឹងទុករបស់លោកនាពេលបច្ចុប្បន្ននេះ។
លោក ខាត់ ជេម បានលើកឡើតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ឆ្នាំ 1998 ជាកម្មករចុះទូកនៅប្រទេសថៃ ឆ្នាំ 2002 ជាអ្នកចម្រៀងប្រចាំនៅបៀរហ្គាឌិនឆ្នាំ 2007 មានវាសនាបានក្លាយជាតារាចម្រៀងល្បី ឆ្នាំ2021 ជាតារាចម្រៀងផងជាសហក្រិនផង។
លោកបញ្ជាក់ថា ខ្ញុំពិតជាមានមោទនភាព ចំពោះខ្លួនឯងណាស់.!! មិនថាពីមុនយើងជាអ្វី សូមឲ្យយើងមានក្តីស្រមៃឲ្យធំ នឹងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដ ថ្ងៃណាមួយយើងនឹងជោគជ័យ ជាក់ជាមិនខាន ស៊ូៗណាបាទ។

គួបញ្ជាក់ថា តារាចម្រៀងលោក ខាត់ ជេម បានចាប់ឈោងភាពល្បីល្បាញ ក្នុងវិស័យចម្រៀងតាមរយៈផលិតកម្មរ៉ក់។
ក្នុងផលិតកម្មខាងលើនេះ លោកបានទទួលការគាំទ្រពីទស្សនិកជាច្រើន តាមរយៈបទ ស្តាយក្រោយ និងសម្រែកបេះដូងជាដើម។ល។
យ៉ាងណា បន្ទាប់ពីផលិតកម្មរ៉កបានដួលរលំ លោកក៏បានដើរចូលមកជ្រកនៅ ផលិតកម្មសាន់ដេ រហូតមកទល់ពេលបច្ចុប្បន្ន។

បន្ទាប់ពីទទួលភាពល្បីល្បាញ ជាតារាចម្រៀងម្នាក់នៅក្នុងប្រទេសកម្ពុជាលោក ខាត់ ជេម បានទីផ្សារខ្ពស់ក្នុងអាជីពរបស់ខ្លួន ដោយតែងតែបង្ហាញវត្តមានច្រៀង តាមឆាកតន្ត្រីទូរទស្សន៍នានាស្ទើរមិនដាច់សូរ។
ក្រោយពីសាងភាពល្បីល្បាញហើយនោះ លោកក៏កំពុងតែបណ្តុះបណ្តាលកូនប្រុស របស់លោកឲ្យជ្រាបចូលវិស័យសិល្បៈចម្រៀងនេះ ដូចរូបលោកផងដែរ។
ជាការកត់សម្គាល់ ក្រៅពីអាជីពចម្រៀងលោក ខាត់ ជេម ក៏មានជំនួញរកសុីផ្ទាល់ខ្លួន របស់លោកមួយចំនួនទៀតផងដែរ ខណៈពេលជំនួញនោះ ក៏កំពុងហុចផ្លែផ្លាសម្រាប់រូបលោកដូចគ្នា៕
រក្សាសិទ្ធិដោយ៖សំណាង SV














