ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វីបាន ជាលោកកូន ចិនក្លាយជាបុគ្គលលេចធ្លោ ធ្វើឲ្យពលករខ្មែរនៅជប៉ុនគោរពស្រឡាញ់

ភ្នំពេញ ៖ លោកកូន ចិន ជាខ្មែររស់នៅប្រទេសជប៉ុន ដែលលះបង់ច្រើនលើសកម្មភាពមនុស្សធម៌នៅទីនោះ។ នៅពេលទីណាកន្លែងណា ពលករខ្មែរនៅទីនោះជួបផលលំបាក លោករមែងដឹកនាំសហការជាមួយសប្បុរសជននានាជួយចុះចែកជា អណោយផ្សេងៗ។ បើគិតអោយបានដិតដល់ លោកមានទឹកចិត្តចង់ឲ្យ កូនខ្មែររួបរួមគ្នា ទៅដល់ណាកន្លែងណាកុំ បោះបង់គ្នា ព្រោះខ្មែរចេះសាមគ្គីគ្នាតាំងពីដើមមក។

លោក យ៉ន សុភក្រ្ត័ហៅ កូនចិនក្រៅពីរស់នៅប្រទេសជប៉ុន លោកក៏បង្កើតការងារជំនួញ ក្នុងដៃច្រើនមុខគួរសម។ លោកត្រូវបាន ពលរដ្ឋខ្មែរជាច្រើន ដែលបានដឹងពី ទឹកចិត្តល្អរបស់លោកឃើញថា គោរពស្រឡាញ់ ព្រោះនិយមផ្តល់ការរាប់អាន ជួយលើកទឹកចិត្តគ្នា ចេះដោះស្រាយបញ្ហា ដល់ពលករ ឲ្យបានកក់ក្តៅ។ លោកត្រូវបានគេសម្គាល់ថា បានជួយពលខ្មែរនៅទីនោះ ឲ្យមានការងាធ្វើ ជួយនាំពលករទៅមន្ទីរពេទ្យ ពេលឈឺស្កាត់ ឬជួបបញ្ហាអ្វី។ ពិសេសអំឡុងពេលបិទខ្ទប់ នៅក្នុងទីក្រុងធំៗ របស់ប្រទេសជប៉ុន គឺលោកបានដឹកនាំ បង្ហាញសកម្មភាពមនុស្សធម៌ ចែកជាអង្ករ គ្រឿងឧបភោគបរិភោគ ដែលសហការដៃគូ ជួយផ្តល់ដល់ពលករយើង បានប្រើប្រាស់មួយគ្រា។

អ្វីដែលលោក មានគម្រោងគឺចូលចិត្តខាងវិស័យសិល្បៈ ដែលតារាមួយចំនួនមានឈ្មោះក្នុងស្រុក លោកធ្លាប់ទំនាក់ទំនងយកទៅសម្តែងនៅទីនោះជាច្រើនរូបរួចមកហើយ។ លោកក៏ត្រូវបានគេទម្លាយទៀតថា នឹងមានផែនការបើកផលិតកម្មចម្រៀងផ្ទាល់ខ្លួន ដើម្បីក្លាយជាថៅកែ និងថតភាពយន្តលើកស្ទួយសិល្បៈខ្មែរ។ ក្រៅពីនេះក៏ ពិនិត្យពិចៃលើតារាល្បីៗមួយចំនួនសហការច្រៀង និងមានតារាជើងថ្មីមួយចំនួនរួមការងារដែរដោយចង់ មានខនសឺតជាប្រចាំនាំតារាក្នុងស្រុក មកសម្តែងនៅក្នុងប្រទេសជប៉ុន៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម