Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិពីររូប មិនត្រូវបានក្រសួងមហាផ្ទៃ ផ្តល់សិទ្ធិនយោបាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃមិនអនុញ្ញាតផ្តល់សិទ្ធិនយោបាយឡើងវិញ ដល់បុគ្គលចំនួនពីររូបគឺ ១.បុគ្គលឈ្មោះ ញឹម គឹមញ៉ុល និង២.បុគ្គលឈ្មោះ ជូង ជូងី។ ការមិនអនុញ្ញាតផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ឲ្យបុគ្គលទាំងពីររូបនេះ គឺដោយសារធ្វើសកម្មភាព បំពាននឹងសាលដីការបស់តុលាការ។ ហើយសំណុំរឿងនៅតុលាការកំពុងដំណើរការនីតិវិធី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់ CEN នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

សូមជម្រាបថា លោក ជូង ជូងី និង លោកញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ មានមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២០រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ។ ដោយក្នុងចំណោមជាង២០រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×