Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍របស់ផ្សារមូលបត្របរទេសធំៗ ក៏មានកំណើនស្រដៀងទៅនឹង

spot_img

ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាដែរ ទំហំជួញដូរភាគហ៊ុនសរុបចំនួន ៩៧៥,៣៧ លានរៀល នៅព្រហស្បតិ៍នេះ ត្រូវបានគ្របដណ្តប់ភាគច្រើនដោយភាគហ៊ុន អេស៊ីលីដា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានចំណែកប្រមាណ ៥៩ភាគរយ និង ៣៥ភាគរយ រៀងគ្នា។

រីឯថ្លៃភាគហ៊ុនវិញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដូចទៅនឹងទំហំជួញដូរដែរ ដោយភាគហ៊ុនចំនួន ប្រាំបានកើនឡើង និងពុំមានភាគហ៊ុនណាមួយធ្លាក់ចុះឡើយ។ ក្នុងចំណោមភាគហ៊ុនដែលមានកំណើនទាំងអស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំមុខគេ ដោយមានកំណើន២០០រៀល ក្នុងមួយហ៊ុន រហូតដល់ ៧.២៨០រៀល។
ចំណែកភាគហ៊ុននៅសល់ រួមមាន ហ្រ្កេនធ្វីន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង អេស៊ីលីដាបានកើនឡើងចន្លោះពី២០រៀល ដល់ ១០០រៀល ដល់ថ្លៃ ៤.៣០០រៀល ២.១១០រៀល ១៣.៧៨០ រៀល និង ១២.៨៨០រៀល រៀងគ្នា។

កំពង់ផែស្វយ័តក្រុងភ្នំពេញ និងផេសថិក បានរក្សាថ្លៃថេរដដែល។ កំណើនថ្លៃភាគហ៊ុនភាគច្រើនលើទីផ្សារ បានធ្វើឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បន្តកើនឡើង ០,៥៧ភាគរយ ដល់ ៥៤៥,១៤ពិន្ទុ។ គួរឲ្យកត់សម្គាល់ដែរថា សន្ទស្សន៍របស់ផ្សារមូលបត្របរទេសធំៗ ក៏មានកំណើនស្រដៀងទៅនឹងសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាដែរ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×