ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ័យលី ដាឡែនឃើញរំដួលលេចទឹក មានជំងឺស្រាប់តែចេញមុខអំពាវនាវ

ភ្នំពេញ ៖ មហាជន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាទីបំផុត នៅពេលដែលគេបានឃើញ កំពូលអ្នកច្នៃម៉ូដរំដួលលិចទឹកទទួលរងជំងឺ។ គេឃើញនាងកន្លងមក ជានាសុខភាពល្អពេញលេញ បែរជាស្រុតសាច់ធ្លាក់ខ្លួនឈឺ ស្គមរីករៃមើលហើយលើសពីអាណិត។

ស្ថិតក្នុងភាពជួយគ្នា ក្នុងនាមអ្នកសិល្បៈដូចគ្នា អ្នកនាងឆ័យលី ដាឡែន បានបង្ហាញនូវទឹកចិត្តហើយ សរសេរខ្លឹមសារក្នុងន័យជួយអំពាវនាវថា «ពុទ្ធោ! ពិតជារន្ធត់ចិត្តណាស់ នាងខ្ញុំ ជួយ ៣០$ ជូនពរអូនឆាប់ជា ។ បងប្អូនពិតជាបានស្គាល់ កញ្ញារំដួលលិចទឹក ហើយពេលនេះ គាត់ឈឺមានជំងឺមេរោគឆ្លងចូលក្នុងឈាម ធ្វើឲ្យឈាមមានជាតិពុល និងឡើងកំដៅក្នុងឈាមខ្លាំង ដែលអាការនេះធ្វើទុក្ខ។ រយៈពេល៣ខែ ហើយបងប្អូនពុកធូរស្រាល រហូតដល់ពេលនេះ ហើយគាត់ក៏គ្មានចំណូល ណាមួយត្រូវចំណាយលុយថ្នាំនឹងអាហារ សូមបងប្អូនមេត្តាជួយគាត់ផងតាមសទ្ធាតាមរយៈនាងខ្ញុំ ABA 000507843 Moeun Malen Wing or true : 016666761 ឬតាមរយៈគាត់ផ្ទាល់ABA 002656199 Menh chanvand។

ចំណែករំដួលលិចទឹក បានសរសេរសារថា «ឱអ្នកម្តាយនឹងបងបងជាទីគោរពអើយ ក្មួយ ខ្ញុំបាទ ទទួលបានត្រឹមពាក្យជូនពរ និងសេចក្តីស្រឡាញ់ចូលចិត្តអំពីអស់លោក ក្មួយ ខ្ញុំបាទ រំភើបណាស់ទៅហើយ អ្នកម្តាយនឹងបងប្អូនគ្រប់គ្នា នៅបន្ថែមទឹកចិត្តចែករំលែកក្តីស្រឡាញ់ ដល់រូបខ្ញុំទៀត តើខ្ញុំនិងបានអ្វីមកតបស្នងអ្នកគ្រប់គ្នាវិញ ទៅនឹងទឹកចិត្តដ៏ល្អមួយនេះ… ញុំបាទសូមអរគុណចំពោះទឹកចិត្តចែករំលែកក្តីស្រឡាញ់ របស់ម៉ាក់មីងនឹងបងប្អូនគ្រប់គ្នា មានចំពោះខ្ញុំ ដែលធ្វើឲ្យខ្ញុំអាចបន្តទៅចាក់ថ្នាំជាថ្មី ដើម្បីបន្តបានការព្យាបានជំងឺម្តងទៀត សូមគោរពអរគុណ ដល់គ្រប់គ្នាសម្រាប់ទឹកចិត្តដ៏ល្អនេះ »៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម