Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ ដែលត្រូវបានជាប់ទោស២០ឆ្នាំ ពាក់ព័ន្ធការផលិត និង កែច្នៃគ្រឿងញៀន សុំតុលាការកំពូល បន្ធួរបន្ថយទោស !!

spot_img

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២១ នេះបានបើកសវនាកាជំនុំជំម្រះ លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ ពីបទ«រក្សាទុក និង ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុគីមីផ្សំ រក្សាទុក និងដឹកជញ្ជូនបរិក្ខារ ឬ សម្ភារសម្រាប់ប្រើប្រាស់ នូវការផលិតដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅក្នុងខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ ២០១២ ។

សវនាការនេះ បានធើ្វឡើងក្រោមការដឹកនាំរបស់លោកចៅក្រម និល ណុន ជាប្រធានចៅក្រមជំនុំជម្រះ នៃតុលាការកំពូលនឹងមានលោក ជុំ សំបាន ជាតំណាងអយ្យការ។

លោកចៅក្រម និល ណុន បានថ្ថែងនៅក្នង អង្គសវនាការថា ជនជាប់ចោទ ឈ្មោះ កង សុវណ្ណតារា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ មុនចាប់ខ្លួន គឺ ជាអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត កំពង់ស្ពឺ និង ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាត់ទោស ដាក់គុក កំណត់ ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ០៨ ពីបទ« រក្សាទុក និង ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុគីមីផ្សំ រក្សាទុក នឹងដឹកជញ្ជូនបរិក្ខារ ឬ សម្ភារសម្រាប់ប្រើប្រាស់ នូវការផលិតដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅទីតាំងដីជួល ស្ថិត នៅភូមិកូនត្រុំ ឃុំ អូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពី ក្នុងកំឡុងខែកុម្ភៈ ដល់ កក្កដា ឆ្នាំ ២០១២។

ជនជាប់ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១២។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១៣ បានកាត់ទោសកាត់ទោស ជនជាប់ចោទ ឈ្មោះ កង សុវណ្ណាតារា ដាក់គុក កំណត់ ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ០៨ លានរៀល។

តែ កង សុវណ្ណាតារា បានប្តឹងខ្ទាស់ មកសាលាឧទ្ធរណ៍ ភ្នំពេញ និង សុំបន្ធូរបន្ថយទោស។
តែសាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់ទោសគាត់រក្សា ទុកជាបានការដដែលកាលពីឆ្នាំ ២០២០។
គាត់ក៏ បន្តប្តឹងសារទុក្ខមកកាន់តុលាការកំពូល។

នាពេលសវនាការ ជនជាប់ចោទឈ្មោះ កង សុវណ្ណាតារា ដែលមានវត្តមាន នៅក្នុងសវនាការ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិទោសកំហុសដូចការចោទ ប្រកាន់ខាងលើនោះមែន។

កង សុវណ្ណាតារា បានសុំអោយតុលាការកំពូល មេត្តា ជួយបន្ធូរបន្ថយទោស ដើម្បីគាត់ឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់វិញ។

សំណុំរឿងក្តីនេះ តុលាការកំពូលនឹងប្រកាសសាលដីកា នៅសុក្រ សប្តាហ៍ក្រោយនេះ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img
×