Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! គ្រាន់តែ​នាឡិកា​១​ខ្សែ របស់​ Floyd អាច​ទិញ​ឡាន Lamborghini ០១៨ ជាង ៤០ ​គ្រឿង

spot_img

ដូចដែលមហាជនបានដឹងថា អ្នកប្រដាល់ជើងខ្លាំងរបស់អាមេរិក Floy Mayweather គឺជាអ្នកប្រដាល់មួយរូប ត្រូវបានចាត់ទុកថា មិនដែលខ្លាចនឹងអួតអាងពីទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។ ក្នុងនោះ មិនថាឡានទំនើប ផ្ទះវីឡាប្រណីតៗ ឬគ្រឿងអលង្កការ និងសូម្បីបង្ហាញឲ្យឃើញលុយទាំងគំនរភ្នំជាដើម នៅលើបណ្តាញសង្គម។

ម្ចាស់ជើងឯកពិភពលោក ៥ ស្ថាប័ន ដែលមិនស្គាល់ពាក្យថាចាញ់រូបនេះ មានទ្រព្យសម្បត្ដិប្លែកៗជាច្រើន ដោយក្នុងនោះមួយចំនួន Mayweather សូម្បីបានចំណាយប្រាក់រាប់លានដុល្លារទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងថា Floyd ក៏ជាអ្នកប្រមូលទិញនាឡិកាដ៏ធំសម្បើមផងដែរ ដោយក្នុងនោះ រូបគេបានចំណាយប្រាក់រាប់លានដុល្លារ សម្រាប់នាឡិកាដ៏ប្រណីត។

កាលពីប៉ុន្មានឆ្នាំមុន Mayweather បានចែករំលែកនូវវីដេអូជាច្រើនរបស់ខ្លួន ដែលបង្ហាញពីម៉ូដនាឡិកាមានតំលៃថ្លៃៗមួយចំនួនផងដែរ។ តែយ៉ាងណា ក្នុងចំណោមនាឡិកាជាច្រើនខ្សែនោះ គឺមាន១ដែលគាត់ចូលចិត្ត អាចជានាឡិកាលំដាប់ “មហាសេដ្ឋី” មានតម្លៃថ្លៃបំផុត ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃរហូតដល់ទៅ ១៨ លានដុល្លារ ឯណោះ។

Mayweather ក៏ត្រូវបានដឹងថា តែងបានចំណាយលុយទិញទ្រព្យសម្បត្តិដ៏មានតម្លៃថ្លៃៗបំផុត គឺក្រោយពីរូបគេបានឈ្នះការប្រដាល់លើកទី៥០ ជាមួយគូប្រកួត Conor McGregor របស់កម្មវិធី UFC ដែលគាត់រកបានប្រាក់ច្រើនជាង ៣០០ លានដុល្លារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×