Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្បើម ! ប៉ូលិសបង្ក្រាបមេក្លោងគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាង ៥០គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចបានបង្ក្រាបមេក្លោងគ្រឿងញៀនចំនួន ២នាក់ និងរឹបអូសគ្រឿងញៀនប្រមាណជាង ៥០គីឡូក្រាម នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកំពុងបន្តស្រាវជ្រាវរកអ្នកដែលនៅពីក្រោយខ្នង និងអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៣៥ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុច ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ទី២ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ទី៣នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ លទ្ធផលឃាត់ខ្លួនជនសង្ស័យ៖ ២នាក់ មានដូចជា១-ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
ចាប់យកវត្ថុតាងសារធាតុញៀនសរុប ៥០គ.ក្រ ២៨៦,៦៦ក្រាម ដោយក្នុងនោះមានដូចជាៈ ១-មេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ៣០គ.ក្រ ៣៤០ក្រាម ២-កេតាមីន(Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គ.ក្រ ៩៤៦,៦៦ក្រាម ៣-ទូរស័ព្ទ ៣គ្រឿង ៤-ម៉ូតូ ១គ្រឿង ៥-រថយន្ត ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×