Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាផ្លូវ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ខេត្តព្រះសីហនុ

spot_img

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាផ្លូវនិងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ។

ដំណើរចុះពិនិត្យវឌ្ឍនភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ នាព្រឹកនេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងប្រធានគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ ឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីអមដំណើរជាច្រើនរូបទៀត។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយក្លាយទៅជាខេត្ត ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចដ៏ទៃទៀត និងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចគំរូ ពិសេសពហុបំណងនៃកម្ពុជា។

ឆ្លើយតបនឹងបំណងប្រាថ្នា ដ៏មុតស្រួចនេះរាជរដ្ឋាភិបាល បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថានីយ៍ចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម ការកែលំអតំបន់ឆ្នេរសមុទ្រ ការបើកឆ្នេរសាធារណៈ ឡើងវិញនិងការរៀបចំ គោលនយោបាយ គ្រប់គ្រងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុជាដើម។ល។ តាមរយៈផែនការអភិវឌ្ឍន៍នេះ ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅពោរពេញ ដោយការទាក់ទាញ ភ្ញៀវទេសចរនិងវិនិយោគទុន ពហុវិស័យ នៅថ្ងៃអនាគត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×