Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានីភ្នំពេញ សម្រេចចាត់វិធានការផ្អាកដំណើរការលើសកម្មភាពការងារ មុខរបរ អាជីវកម្មដ្ឋានមួយចំនួនជាបន្តទៀត

spot_img

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានក្រើនរំលឹកអំពីការផ្អាកដំណើរការជាបណ្ដោះអាសន្នទៅលើ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ជាបន្តទៀត ពោលគឺ មុខរបរ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ មិនទាន់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការនោះទេ, ហើយស្របពេលជាមួយគ្នានេះដែរ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទកន្លែងដែលមានហានិភ័យខ្ពស់ទាំងនោះមរយៈពេល ១៤ ថ្ងៃជាបន្តទៀត។

ក្នុងសេចក្តីសម្រេច ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានខ្លឹមសារថា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃជាបន្តទៀត ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។

បើយោងតាមប្រការ២ នៃសេចក្ដីសម្រេច របស់ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញ វិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖

  • សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ,
  • អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ , រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា , អាជីវកម្មម៉ាស្សា , រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឲ្យលើសទី១៥នាក់, លើកលែងតែចំពោះករណីការជួបជុំក្នុងក្រុមគ្រួសារដែលមានជាទម្លាប់កន្លងមក , ការជួបជុំមន្ត្រីសុខាភិបាល , ការជួបជុំរបស់សមត្ថកិច្ចក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើស និងការជួបជុំទាំងឡាយណា ដែលទាក់ទងទៅនឹងការបម្រើផលប្រយោជន៍សង្គមជាតិតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×