Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូដោះគ្រោះ ព្យាបាលជម្ងឺម្នាក់ត្រូវបានជាប់ខ្នោះ ធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ២នាក់

spot_img

ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ មានឈ្មោះ មិន សុីថា (ហៅឆា) ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ ជាគ្រូដោះគ្រោះ ព្យាបាលជំងឺ រស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ ១.ឈ្មោះ ម .ល ភេទស្រី អាយុ ០៩ឆ្នាំ រស់នៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំពិល ២.ឈ្មោះ រ .រ ម ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ មិន សុីថា (ហៅឆា) បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ធវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះទាំង ២នាក់ខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ហើយនៅរសៀលថ្ងៃទី២៣កក្កដានេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×