ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតជ្រុលឡើងលើខឿន ទៅបុកចូលផ្ទះពលរដ្ឋពេញទំហឹង បណ្តាលឲ្យរងការខូចខាត រថយន្តចតនៅមុខផ្ទះមួយគ្រឿងយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០ នាទីយប់ថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចទល់មុខវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានឃើញបុរសម្នាក់រួមដំណើរ ជាមួយដោយស្រ្តីម្នាក់ទៀត បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ AB-1219 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មិនប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនិងវត្តនិរោធ បានរេចង្កូតឡើងលើខឿនផ្លូវ ជ្រុលទៅបុកបចូលផ្ទះប្រជាពលរដ្ឋ ពេញទំហឹងបណ្តាល ឲ្យរងការខូចខាតរថយន្តមួយគ្រឿង ចតនៅខាងមុខផ្ទះ ចំណែកតៃបម្រុង និងរត់គេចតែត្រូវសមត្តកិច្ចតាមឃាត់បាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចណ៍ បានចុះមកដល់រួចក៏បានក៏បានធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ រង់ចាំតំណាងរថយន្តបង្កមកធ្វើការដោះស្រាយ ជាមួយនឹងម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ៖សា មេត





