Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈថ្លែងអំណរគុណទទួលវ៉ាក់សាំងជប៉ុន សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ០៦ ចំណុច

spot_img

ភ្នំពេញ ៖ ក្នុងពិធីទទួលវ៉ាក់សាំង AstraZeneca ជាជំនួយរបស់មិត្តជប៉ុន នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចំនួន ១លានដូស ( ជំហានដំបូង៣៣ម៉ឺនដូស ) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មីកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយ ជាវ៉ាក់សាំង១លានដូសនាពេលនេះ, ហើយ
សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។

យុទ្ធសាស្ត្រទាំង ០៦ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមមាន ÷

១- បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី ,

២- កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប ,

៣- បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់ ,

៤- រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ,

៥- ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និង

៦- ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ និងស្រោចស្រង់សង្គមកម្ពុជាឡើងវិញនាពេលខាងមុខ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×