Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ផ្ទុះបាក់​​ឈាបនដ្ឋាន​នៅ​ថៃ ដោយ​សារ​បូជា​សព​អ្នក​ជំងឺ​កូវីដ ឥត​ឈប់​ឈរ

spot_img

ឈាបនដ្ឋានមួយ នៅក្នុងវត្ត បាងណាមឈុន ស្រុកធុនបុរី ទីក្រុងបាងកក បានរងការទ្រុឌទ្រោមរហូតបាក់រលំ ដោយសារបូជាសពអ្នកស្លាប់ពីជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃៗឥតឈប់ឈរ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Nim Kow Bo បានបង្ហាញពីស្ថានភាពនៃឈាបនដ្ឋាន ស្ថិតនៅក្នុងវត្ត បាង ណាមឈុន ដែលជាទីកន្លែងសម្រាប់ទទួលបូជាសពអ្នកជំងឺកូវីដ-១៩ រហូតទ្រុឌទ្រោមខ្លាំង មិនអាចបន្តបូជាទៀតបាន។

ក្នុងនោះ ម្ចាស់គណនីខាងលើ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ដុតរហូតដល់ឡផ្ទុះ! ហេតុនេះ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគដើម្បីកសាងឈាបនដ្ឋានថ្មីជាបន្ទាន់ នៅក្នុងវត្ត បាង ណាមឈុន ស្រុកធុនបុរី ទីក្រុងបាងកក បន្ទាប់ពីឈាបនដ្ឋានចាស់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបូជាសពអ្នកជំងឺកូវីដ-១៩ ឥតឈប់ឈរ»។

តែទោះយ៉ាងណា ឈាបនដ្ឋាននេះ បាននិងកំពុងប្រើប្រាស់អស់រយៈពេល ២៥ ឆ្នាំ មកហើយ ហេតុនេះ វត្តត្រូវការកសាងថ្មីមួយ ដែលត្រូវចំណាយថវិកាសម្រាប់សាងសង់ប្រមាណ 5,468,000 បាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×