Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផាន់ ផាភួង ផ្តល់កាដូររថយន្តថ្មី តម្លៃជាង៤មុឺនដុល្លារផ្គាប់ចិត្តកូនស្រី

spot_img

ភ្នំពេញ ៖ តារាសម្តែងអ្នកនាង ផាន់ ផាភួង បានផ្តល់កាដូនូវរថយន្តថ្មីដែលមានតម្លៃប្រមាណជាង៤មុឺនដុល្លារផ្គាប់ចិត្តកូនស្រីគឺនាង អាង សុជាតា ។

រថយន្តដែល ផាន់ ផាភួង ទិញសម្រាប់ អាង សុជាតា នាពេលនេះគឺម៉ាកMG ស៊េរីឆ្នាំ២០២១ ដែលរថយន្តស៊េរីទំនើបចុងក្រោយ។
វីដេអូនៃការពញ្ញាក់អារម្មណ៍អាង សុជាតា តាមរយៈការទិញរថយន្តដ៏ទំនើបនេះ ត្រូវបានគេផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក។
តាមរយៈវីដេអូនេះ អាង សុជាតា បានសម្តែងការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ក្នុងពេលដែលម្តាយរបស់ខ្លួនបានសម្រេចក្តីស្រម៉ៃ ក្នុងការចង់បានរថយន្តប្រភេទនេះមកប្រើប្រាស់ផ្ទាល់ខ្លួន។

អ្នកនាង ផាន់ ផាភួង បានអះអាងថា រថយន្តដែលបាទិញនេះ គឺមានតម្លៃជាង៤មុឺនដុល្លារ ដែលអ្នកនាងទិញសម្រាប់ជាកាដូឲ្យកូនស្រី អាង សុជាតា។

អ្នកនាងបញ្ជាក់ថា ថវិកាដែលបានចំណាយក្នុងការទិញរថយន្តខាងលើនេះ គឺមួយផ្នែកជាលុយរបស់អ្នកនាង និងមួយផ្នែកទៀត គឺជាលុយដែលបានមកពីការងារសិល្បៈរបស់កូនស្រី អាង សុជាតា។

បើតាមអ្នកនាង ផាន់ ផាភួង ការសម្រេចទិញរថយន្តប្រភេទ និងម៉ាកនេះ គឺដោយសារកូនស្រីរបស់នាង បានស្រឡាញ់មកយូរហើយ ហើយមួយទៀតវាក៏មានតម្លៃសមរម្យ ដែលនាងមានលទ្ធភាពទិញផងដែរ។

អ្នកនាង ផាន់ ផាភួង បានលើកឡើងទៀតថា បច្ចុប្បន្នការងារសិល្បៈទាំងនាង និងកូនស្រី គឺមានការមមាញឹកគួរសម ដោយសារមានគម្រោងថតថ្មីៗជាបន្តបន្ទាប់។

ទោះជាយ៉ាងណា ផាន់ ផាភួង បានបដិសេធមិនទម្លាយពីប្រាក់ចំណូលដែលនាង និងកូនអាចរកបានពីវិស័យសិល្បៈក្នុងមួយខែៗប៉ុន្មាននោះឡើយ។
យ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទាំងពីរត្រូវបានគេដឹងថា ពួកគេអាចរកប្រាក់ចំណូល បានមិនតិចមុឺនដុល្លារឡើយ នៅក្នុងវិស័យសិល្បៈ ក្នុងពេលអ្នកទាំងពីរតែងតែបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×