Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកស្គាល់បុគ្គលនៅពីក្រោយក្រុម Power3 និងស្មាយហ្គើល

spot_img

ភ្នំពេញ ៖ លោកយ៉េប រ៉ូហ្វាត អាចនិយាយបានថា ជាបុគ្គលម្នាក់ដែលមាននិស្ស័យ ស្រឡាញ់និងពេញចិត្តជាមួយ ការងារសិល្បៈ។ លោកចិត្តល្អ និងចូលចិត្តយកអាសារគេ ឲ្យមានមុខមាត់ ដោយមិនគិតពីគុណស្រ័យអ្វីនោះទេ។ មានតារាជាច្រើន ដែលលោកបាន សម្រួលមានការងារច្រៀងសម្តែង តាមកញ្ចក់ទូរទស្សន៍ រហូតមានគេស្គាល់ហក់ឡើងទីផ្សារ។

លោកយ៉េប រ៉ូហ្វាតជាអ្នកដឹកនាំក្រុមសិល្បៈសម្តែង ជាមួយកម្មវិធីមួយចំនួន ហើយរមែងយកតារាលេចធ្លោ មួយចំនួនទៅសម្តែងតាមកម្មវិធីសង្គម។ ក្នុងនោះដូចជាកម្មវិធីច្រៀងផ្សព្វផ្សាយ ពីសុខភាពអប់រំ នៅតាមរោងចក្រ និងការងារច្រៀងតាមពិធីធំៗមួយចំនួនទៀត។ បច្ចុប្បន្នលោកមានការបង្កើតក្រុមចម្រៀងប្រុសស្រី ដែលមានឈ្មោះថា Power 3 និងក្រុមស្មាយហ្គើល ដែលមានតារាប្រុសស្រីរលកក្រោយ មានរូបសម្បត្តិស្រស់ស្អាត និងសង្ហាហើយក្រុមទាំងនោះ កំពុងតែមានការគាំទ្រពីប្រិយមិត្តទស្សនិកជនផងដែរ។

ការចែករំលែកនូវសេចក្តីស្រឡាញ់នេះត្រូវ បានលោកចាត់ទុកថាជា សេចក្តីសុខផ្លូវចិត្តមួយ ដែលធ្វើឲ្យលោកមានភាពរីករាយ។ លោកយល់ថា អ្វីដែលលោកបាន បំពេញពេលនេះ មិនដែលគិតថាចង់សម្លឹងមើល ពីផលអ្វីឡើយ។ សំខាន់ចង់ឲ្យដែលលោក ឃើញលំបាកហើយតស៊ូជាមួយការងារសិល្បៈ មានការងារទីផ្សារនៅក្នុងសិល្បៈសម្បូរបែប រីកសាយរកចំណូលលើកស្ទួយគ្រួសារបាន៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×