Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បញ្ជាក់អំពីការធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣

spot_img

ភ្នំពេញ ៖ ដោយមានការគិតគូរពីសុវត្ថិភាពរបស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសមានវីរុសបម្លែងប្រភេទថ្មីកំពុងរីករាលដាលខ្លាំងនៅទូទាំងពិភពលោក កម្ពុជាបានសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធវីដេអូវិញ។

ទោះជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣( ASEM13) ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំជាមួយដៃគូASEM ទាំង ៥៣ប្រទេស/ស្ថាប័ន នៅថ្ងៃទី២៥- ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្តី្រកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប។

រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា ដំណើរការ ASEM គឺផ្អែកលើភាពមិនផ្លូវការ ភាពបត់បែន និងស្មារតីកុងសង់ស៊ីស។ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺជាការគាំទ្រជាឯកច្ឆ័ន្ទរបស់សមាជិកទាំង ៥៣ប្រទេស/ស្ថាប័ន។ ក្រោមការធ្វើជាប្រធានអង្គប្រជុំរបស់កម្ពុជា ប្រទេសអាស៊ី-អឺរ៉ុបទាំងអស់ មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និត និងមានភាពស្អិតរមួតមួយកម្រិតទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលប្រទេសទាំងអស់នៅទូទាំងពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងរួមគ្នា។ ក្នុងន័យនេះ កាលពីឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប ដែលតំណាងដោយរដ្ឋមន្ត្រីការបរទេសនៃកម្ពុជា និងប្រទេសសម្របសម្រួលទាំងបួន រួមមានសហភាពអឺរ៉ុប សិង្ហបុរី រស្ស៊ី និងអាល្លឺម៉ង់ បានអនុម័តនូវសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសស្ដីពីជំងឺកូវីដ-១៩។ លើសនេះទៀត នៅក្នុងកិច្ចប្រជុំកំពូលASEM13 នាខែវិច្ឆិកាខាងមុខនេះ ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបនឹងអនុម័តសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គមសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ។

លោកុយ ដាវីត បានបញ្ជាក់ថា នេះជាការបញ្ជាក់ពីភាពប៉ិនប្រសប់ និងសមត្ថភាពការទូតរបស់កម្ពុជា និងជាកត្តាសត្យានុម័តដែលដៃគូអាស៊ី-អឺរ៉ុបគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញយន្តការពហុភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ និងការដោះស្រាយបញ្ហារួមរវាងតំបន់ទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំប្លែងថ្មីៗ បានបង្កើតឱ្យមានរលកនៃការឆ្លងថ្មី នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថាកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ។

សេចក្តីសម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថាការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះ បាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើន លើសកលលោកបានដាក់ចេញនូវការរឹតត្បិត លើការធ្វើដំណើរសារជាថ្មី៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×