Wednesday, March 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមស្ថិតក្នុងការពិភាក្សា ជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ តាមបច្ចេកវិទ្យាmRNA ក្នុងស្រុក

ក្រសួងការបរទេសរបស់វៀតណាមបាននិយាយថា ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីអំពីការផលិតវ៉ាក់សាំង mRNA ក្នុងស្រុកវៀតណាម ខណៈដែលប្រទេសនេះកំពុងបង្កើន ការផ្គត់ផ្គង់ចំពេលមានការផ្ទុះឡើងនូវជំងឺឆ្លងវីរុសកូវីដ១៩។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់មួយថា ផលិតកម្មក្នុងស្រុកនៃវ៉ាក់សាំង ដែលប្រើប្រាស់បច្ចេកវិទ្យាmRNA ដែលមិនបានបញ្ជាក់អត្តសញ្ញាណ អាចចាប់ផ្តើមនៅត្រីមាសទី ៤ ឬដើមឆ្នាំ ២០២២ ។

ក្រុមហ៊ុនថ្នាំអាមេរិក Pfizer និង Moderna ដែលប្រើបច្ចេកវិទ្យាផ្ញើសារថ្មី RNA (mRNA) នៅក្នុងវ៉ាក់សាំង មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើ របស់កាសែតរ៉យទ័រចំពោះការសុំយោបល់នៅឡើយទេ។
វ៉ាក់សាំងបែបនេះមិនមានវីរុសពិតប្រាកដទេ ផ្ទុយទៅវិញវាផ្តល់ការណែនាំ សម្រាប់កោសិកាមនុស្ស ដើម្បីបង្កើតប្រូតេអ៊ីនសម្រាប់ធ្វើត្រាប់តាមផ្នែកមួយនៃមេរោគនេះ។ ការណែនាំទាំងនេះជំរុញប្រព័ន្ធភាពស៊ាំរបស់មនុសឱ្យ មានសកម្មភាពប្រែក្លាយរាងកាយទៅជាទីកន្លែង ដែលការពារមេរោគបាន។ទិន្នន័យផ្លូវការវៀតណាម បានបង្ហាញថាយុទ្ធនាការចាក់វ៉ាក់សាំងក្នុងស្រុក របស់វៀតណាមនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយមានប្រជាជនជាង ៣៣ម៉ឺននាក់បានចាក់វ៉ាក់សាំងពេញលេញ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយថា ប្រទេសខ្លួននឹងទទួលបានវ៉ាក់សាំងម៉ូឌឺណាបន្ថែមទៀតចំនួន ៣ លានបន្ថែមទៀតនៅថ្ងៃទី ២៥ ខែកក្កដាពីសហរដ្ឋអាមេរិក តាមរយៈគ្រោងការណ៍វ៉ាក់សាំង COVAX ទូទាំងពិភពលោក ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×