Wednesday, March 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីនបានហាមឃាត់ការធ្វើ ដំណើរពីប្រទេសម៉ាឡេស៊ី ថៃដើម្បីទប់ស្កាត់ការឆ្លងខ្លាំង ពីមេរោគបម្លែងថ្មីDelta

អ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីននឹងហាមឃាត់អ្នក ធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី និងថៃក៏ដូចជារឹតបន្តឹងនៅក្នុងទីក្រុងម៉ានីល ក្នុងគោលបំណងដើម្បីការពារការរីករាលដាល នៃមេរោគបម្លែងថ្មីDeltaដែលឆ្លងរាលដាលនេះ។

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសុន្ទរកមួយថា ការរឹតត្បិតការធ្វើដំណើរនឹង ចូលជាធរមានចាប់ពីថ្ងៃអាទិត្យខាងមុខ និងដំណើរការដល់ចុងខែកក្កដា។ លោក Roqueបាននិយាយថា៖« សកម្មភាពនេះត្រូវបានអនុវត្ត ដើម្បីការពារការរីករាលដាល និងការឆ្លងក្នុងសហគមន៍បន្ថែមទៀត ពីមេរោគកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន»។
កន្លងមកហ្វីលីពីនបានហាមឃាត់ អ្នកធ្វើដំណើរពីប្រទេសចំនួន ៨ប្រទេស រួមមានឥណ្ឌូណេស៊ី និងឥណ្ឌា។ ដើម្បីព្យាយាម និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបម្លែងថ្មីDelta ក្នុងស្រុកបន្ថែមទៀត លោកប្រធានាធិបតីរ៉ូឌ្រីហ្គូ ឌូតឺតេបានដាក់តំបន់រដ្ឋធានី ដែលជាទីក្រុងចំនួន ១៦ ដែលមានប្រជាជនជាង ១៣ លាននាក់ និងខេត្តចំនួន ៤ ស្ថិតនៅក្រោមការទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូតដល់ចុងខែកក្កដា។
ជាមួយនឹងការឆ្លងជាង ១.៥៣ លាននាក់ និងជិត ២៧.០០០ នាក់បានស្លាប់ប្រទេសហ្វីលីពីន មានចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×