Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនផ្គត់ផ្គង់របស់ ភាគហ៊ុនអេស៊ីលីដា នៅតែមានការកើនឡើង នៅក្នុងទីផ្សារ ខណៈតម្រូវការក៏មានចំនួនកើនឡើងគួរសម

ភ្នំពេញ ៖ ការជួញដូរនៅថ្ងៃសុក្រនេះ បានបញ្ចប់ទៅដោយសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា មានកំណើនបន្តិចបន្តួច ចំនួន ០,០១ភាគរយ ដល់ ៥៤៥,២១ពិន្ទុ។

ទន្ទឹមនេះ ទំហំជួញដូរភាគហ៊ុនសរុបបានកើនឡើងលើស ១ប៊ីលានរៀលជាថ្មីម្តងទៀត ដោយមានទំហំចំនួន ១,១៨ប៊ីលានរៀល។ ហ្ក្រេនធ្វីន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អេស៊ីលីដា និងផេសថិក បានកើនឡើងចន្លោះពី ១០ទៅ ៦០ រៀលក្នុងមួយភាគហ៊ុន មកបិទនៅថ្លៃ ៤ ៣៦០ រៀល ២ ១៣០រៀល ១២ ៩២០រៀល និង ៣ ១៥០រៀលរៀងគ្នា។

ផ្ទុយទៅវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្លាក់ចុះ ២០០រៀល និង ៤០ រៀលរៀងគ្នាមកត្រឹម ៧ ០៨០ រៀល និង ១៣ ៧៤០រៀលប៉ុណ្ណោះ។ កំពង់ផែស្វយ័តក្រុងភ្នំពេញ រក្សាថ្លៃត្រឹម ១៥ ២២០រៀលដដែល។

ចំនួនផ្គត់ផ្គង់របស់ភាគហ៊ុនអេស៊ីលីដា នៅតែមានការកើនឡើងនៅក្នុងទីផ្សារ ខណៈតម្រូវការក៏មានចំនួនកើនឡើងគួរសម ដែលធ្វើឲ្យភាគហ៊ុននេះ នៅតែជាភាគហ៊ុនមានទំហំជួញដូរច្រើនជាងគេ ជាមួយនឹងថ្លៃកើនចំនួន ៤០រៀល ម្តងទៀតនៅថ្ងៃជួញដូរចុងក្រោយនៃសប្តាហ៍នេះ។

ភាគហ៊ុន រដ្ឋាករទឹកស្វយ័តបញ្ចប់ជាមួយនឹង ទំហំជួញដូរសុរប ៤៩ ៨១៥ ៧២០ រៀល ដែលច្រើនជាង ២០លានរៀលបានមកពីការជួញដូរនៅវគ្គបិទនៃម៉ោងជួញដូរនៅថ្ងៃនេះ៕
រក្សាសិទ្ធិដោយ៖CEN

×