Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាប្រេីកាំបិត ភ្ជង់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ តាមដងផ្លូវចំនួន០២នាក់ ត្រូវឃាត់ខ្លួន

ក្រុងបាត់ដំបង ៖ កាលពីយប់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០០និង៣០នាទីឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិចំការឫស្សីសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបធ្វេីការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស (ប្រេីប្រាស់កាំបិតភ្ជង់យកម៉ូតូ និងទូរស័ព្ទដៃ) ០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ឈ្មោះឡាច ងួនយី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួន មុខសញ្ញារូបនេះ គឺបន្ទាប់ពីមុខសញ្ញាខាងលេ ីនិងបក្សពួកគេ បានធ្វេីសកម្មភាព ដោយប្រេីប្រាស់កាំបិតភ្ជង់ យកម៉ូតូនិងទូរស័ព្ទដៃ ពីជនរងគ្រោះ ឈ្មោះ ឃុយ ចាន់ដារ៉ាវត្តី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ០៤និង០០នាទី នៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានធ្វេីសកម្មភាព ដោយប្រេីប្រាស់កាំបិតភ្ជង់យកទូរស័ព្ទដៃម៉ាក HUAWEI ពណ៌មាសពីជនរងគ្រោះឈ្មោះ ព្រួញ សុភក្រ្ត័ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០២និង៣០ នាទី នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ផ្តេីមពីការសាកសួរស្រាវជ្រាវនេះ ជនសង័្សយខាងលើបានសារភាពអំពីសកម្មភាពរបស់ខ្លួន រួមជាមួយនឹងបក្សពួកម្នាក់ទៀត ដែលរួមគ្នាធ្វេីសកម្មភាព ដូចករណីខាងលេី ហេីយនៅវេលាម៉ោង ១០និង៤៨នាទីថ្ងៃដដែល នេះសមត្ថកិច្ចបានសម្រេចនាំខ្លួនបក្សពួកគេនោះម្នាក់ទៀត នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី០៥ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺឈ្មោះ សារ៉ម លី ហៅ ជីន ភេទប្រុស អាយុ៤២ ឆ្នាំមានទីលំនៅភូមិដាំស្ពៃសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន ៖ – ម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ 5211887លេខម៉ាស៊ីន 0211887គ្មានផ្លាកលេខ ០១ គ្រឿង ( ជារបស់ជនរងគ្រោះ ) – ទូរស័ព្ទដៃម៉ាកHUAWEIពណ៌មាស០១ គ្រឿង ( ជារបស់ជនរងគ្រោះ )

  • ដំបងដែកពណ៌ខ្មៅ ០១ ដេីម – កាំបិតកែច្នៃដងដែក ០១ ដេីម – ឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀន មួយចំនួន
  • ប្រាក់ដុល្លាក្លែងក្លាយ មួយចំនួន ។

បច្ចបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×