Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ចេញសេចក្ដីសម្រេច បង្កើតអនុគណៈកម្មការ ដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានលោក ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន៧រូប។

អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ចដូចខាងក្រោម៖ ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែង នៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក។ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងធ្វើរបាយការណ៍ ជាប្រចាំជូនគណៈប្រតិបត្តិនៃ គ.អ.ក និង អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈប្រតិបត្តិនៃ គ.អ.ក។

អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តមនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អនុប្រធានគណៈប្រតិបត្តិនៃ គ.អ.ក.។ ការរៀបចំរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ និងកិច្ចដំណើរការនៃអនុគណៈកម្មការនេះ ត្រូវអនុវត្តស្របតាមប្រការ១៥, ប្រការ១៦, ប្រការ១៧, ប្រការ១៨ និងប្រការ១៩ នៃសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល លេខ ៦៩ សសរ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីសមាសភាព និង ការរៀបចំនិង ការប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×