នេះជារឿងដ៏ស្លុតរន្ធត់ និងពិតជាមិននឹកស្មានដល់សោះឡើយ ខណៈដែលបានដឹងថា យុវតីវ័យជំទង់ម្នាក់ដែលត្រូវជាប្អូនស្រីបង្កើតកីឡាករ អូ៊ច ធារិទ្ធ ត្រូវជនដៃដល់ម្នាក់ ប៉ុនប៉ងសម្លាប់ ខណៈនាងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ជាមួយម្តាយរបស់ខ្លួន នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីវេលាម៉ោង១២ យប់ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
នារីរងគ្រោះមានឈ្មោះ អូ៊ច រាជនី អាយុ ១៦ ឆ្នាំ ត្រូវបានដឹងថា នាងបានរងរបួសកាត់ដេរ ១០ ថ្នេរ និងត្រង់.កដេរ៤ថ្នេរ។
ដោយឡែក បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកជំងឺកូវីត១៩ម្នាក់ ដែលត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះ អ៊ូច រាជនី ត្រូវជនដៃម្នាក់ប៉ុនប៉ងចាប់អារ.កសម្លាប់ តែមិនបានសម្រេចនោះទេ។ ប្រភពបន្តថា ដោយសារតែនាងយកដៃរងពីការចាក់ប្រហារ ជាហេតុបណ្តាលឲ្យនាងរងរបួសធ្ងន់ធ្ងរដាច់ត្រង់.កដៃដេរអស់១០ថ្នេរ និងត្រង់បំពង់.កចំនួន៤ថ្នេរ។
ជាមួយហេតុការណ៍ដ៏សាហាវមិននឹកស្មានដល់នេះ កីឡាករ អូ៊ច ធារិទ្ធ ត្រូវជាបងប្រុស ពិតជាសម្តែងនូវការឈឺចាប់ និងក្តីអាណិតអាសូរជាខ្លាំង ដល់ប្អូនស្រី និងអ្នកម្តាយ ដោយបានរៀបរាប់ទាំងអួលដើមកថា៖ «អាណិតប្អូននិងម៉ែណាស់ ឈឺជំងឺកូវិដហើយ នៅពេទ្យអូឡាំពិកមានអ្នកមកចាក់ម៉ែនិងប្អូនស្រីខ្ងុំ ប្អូនស្រីខ្ងុំត្រូវបួសដៃ១០ថ្នេរ និងក៤ថ្នេទៀត បងៗសមត្ថកិច្ច និងលោកគ្រូពេទ្យ ជួយមើលម៉ែ និងប្អូនស្រីខ្ងុំផង អាណិតប្អូននិងម៉ែណាស់ គ្រួសារខ្ញុំលំបាកម្ល៉េះទេ អោយកូនធ្វើម៉េចទៅម៉ែ កូនសំុទោស ដែលមិនបាននៅជិតមើលថែម៉ែ និងប្អូនស្រី»។
ទាក់ទងករណីដ៏គួរឲ្យព្រួយបារម្ភនេះផងដែរ បើតាមគណនីហ្វេសប៊ុកមួយ បានបញ្ជាក់ឲ្យដឹងថា ជនដៃដល់គឺជាមនុស្សបែកថ្នាំ។ រីឯអ្នកខ្លះទៀត ក៏បានចែករំលែកឲ្យដឹងថា កាលខ្លួនទៅកំដរម្តាយ ក៏ធ្លាប់ជួបហេតុការណ៍បុកពោះអុីចឹងដែរ តែអ្នកជំងឺនោះចាក់ខ្លួនឯង ព្រោះតែរោគចិត្តហើយក៏បានបញ្ជាក់ឲ្យដឹងទៀតថា ចូលទៅក្នុងហ្នឹងពិបាកនៅ ញ៉េរញ៉ៃណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង