Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ ៖ កងយោធពលខេមរភូមិន្ទ រីករាយជំរុញលំហាត់នាគមាសពីទ្វេភាគី ក្លាយជាពហុភាគី បង្កើតជាកិច្ចសហប្រតិបត្តិការ វិស័យយោធាក្នុងឧបទ្វីបឥណ្ឌូចិន

spot_img

ភ្នំពេញៈ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ រីករាយជំរុញលំហាត់នាគមាសពីទ្វេភាគីក្លាយជាពហុភាគី បង្កើតជាកិច្ចសហប្រតិបត្តិការវិស័យយោធាក្នុងឧបទ្វីបឥណ្ឌូចិន។ កងយោធពលខេមរភូមិន្ទគាំទ្រយ៉ាងពេញទំហឹង នឹងបញ្ជូននាយទាហានទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន ហើយសង្ឃឹមថា សមយុទ្ធរក្សាសន្តិភាពរវាងទ្វេភាគីកម្ពុជា និងចិន នឹងត្រូវបានរៀបចំឡើងនៅពេលសមស្របមួយបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានធូរស្រាល។

ការបញ្ជាក់នេះ នៅក្នុងខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ឡានឆាងមេគង្គប្រភពតែមួយ ចិន និងកម្ពុជា រួមចិត្តតែមួយ។ ត្បិតតែជំងឺកូវីដ-១៩ បានរារាំងការប្រាស្រ័យទាក់ទង គ្នាទៅវិញទៅមករវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរក៏ពិតមែន ប៉ុន្តែមិនអាចរារាំងចំណងមិត្តភាពដូចបងប្អូនរវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរបានឡើយ។

អគ្គមេបញ្ជាការ បានបន្តថា លំហាត់រួមគ្នា “នាគមាស” ប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌ បានបោះជំហានទៅកាន់ខឿនថ្មីមួយទៀត។ លំហាត់រួមគ្នា “នាគមាស” ចិន និងកម្ពុជា រៀបចំបានចំនួន៤លើក ដោយចាប់តាំងពីឆ្នាំ២០១៦ ទំហំអ្នកចូលរួម និងឧបករណ៍មានការវិវឌ្ឍកាន់តែថ្មីច្រើន និងអស្ចារ្យនៅក្នុងប្រវត្តិ សាស្ត្រ។ ក្នុងនាមជាអគ្គមេបញ្ជាការ បានដឹកនាំ និងចូលរួមពិធីបើក “នាគមាសឆ្នាំ២០១៩/២០២០” សូមសម្ដែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះជំនាញ យុទ្ធសាស្ត្រ និងឧបករណ៍ទំនើបៗរបស់កងទ័ពរំដោះប្រជាជនចិន និងកោត សរសើរខ្ពស់ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងជូនចំពោះជំនួយមនុស្សធម៌ដ៏ប្រពៃដល់ប្រជាជននៅក្នុងតំបន់។ កងយោធពលខេមរភូមិន្ទរីករាយ ជំរុញលំហាត់នាគមាសពីទ្វេភាគីក្លាយជាពហុភាគី បង្កើតជាកិច្ចសហប្រតិ បត្តិការវិស័យយោធាក្នុងឧបទ្វីបឥណ្ឌូចិន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តទៀតថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រយោធាដំបូងគេមកកាន់កម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានផ្តល់ជំនួយ ជាសម្ភារបរិក្ខារជាច្រើនលើកសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ ម៉ឺនដូសដល់កងយោធពលខេមរភូមិន្ទផងដែរ។ នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងស្ថានភាព និងទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងទាន់ពេលវេលាជូន ដល់កងយោធពលខេមរភូមិន្ទ។ កងយោធពលខេមរភូមិន្ទរីករាយ បន្តពិភាក្សារៀបចំលំហាត់វេជ្ជសាស្ត្ររួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលយោធា ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំយុទ្ធសាស្ត្រ ដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណបក្ស ប្រទេស និងកងទ័ពទាំងពីរ បានគាំទ្រ និងជួយគ្នាទៅវិញទៅមកលើផលប្រយោជន៍ស្នូល និងបញ្ហាចម្បង បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយ ប្រទេស និងកងទ័ពនៅលើពិភពលោក។ ជាពិសេសនោះ គឺកងទ័ពទាំងពីរប្រទេស បានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា និងទទួលបានសមិទ្ធផលផ្លែផ្កា ជាច្រើនលើវិស័យ រក្សាសន្តិភាព បោសសម្អាតមីន មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយោធា និងវេជ្ជសាស្ត្រជាដើម បានបញ្ចូលអត្ថន័យថ្មីៗ កាន់តែច្រើនក្នុងកិច្ចកសាងសហគមន៍ វាសនារួមរវាងកម្ពុជា និងចិន ជាពិសេស គឺសហគមន៍យោធាទាំងពីរ ប្រទេសកម្ពុជា និងចិន។

ឆ្លៀតក្នុងឱកាសនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវអំណរសាទរជាថ្មីម្តងទៀត ជូនចំពោះគណបក្សកុម្មុយនីស្តចិន និងកងទ័ពរំដោះប្រជាជនចិន។ កងយោធពលខេមរភូមិន្ទរីករាយ ឈរជាមួយកងទ័ពរំដោះប្រជាជនចិន អនុវត្តកុងសុងស៊ីសដែលថ្នាក់ដឹកនាំ នៃគណបក្ស ប្រទេស និងកងទ័ពទាំងពីរ បានកំណត់ដោយយក ចិត្តទុកដាក់ រៀបចំកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានល្អ រួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ថែមមួយកម្រិតទៀត ក្នុងការជំរុញទំនាក់ទំនង នៃគណបក្ស ប្រទេស និងកងទ័ព ទាំងពីរ ទប់ទល់រួមលើបញ្ហាប្រឈមជាសកល និងក្នុងតំបន់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×