Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកធុនត្រា បើកលឿន បុកផ្លាកសញ្ញា រួចបន្តទៅបុករះចូលផ្ទះពលរដ្ឋ,​ ភាគីរថយន្តព្រម

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តធុនត្រា មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម រួចបន្តទៅបុករះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភាមួយចំនួន ចំណែកតៃកុងរថយន្ត បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង ២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកធុនត្រា មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2BJ-0419 បើកបរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់១ដើម​រួចបន្តទៅបុករះចូលរបងសំយ៉ាបផ្ទះពលរដ្ឋ បណ្តាលឲ្យបាក់រាយប៉ាយដល់ដី និងរងការខូចខាតថូផ្កា និងសម្ភារផ្សេងៗទៀតមួយចំនួនធំ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែសម្ភារមួយចំនួន និងរថយន្តបង្កតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់ដោយភាគីរថយន្តបង្ក ព្រមទទួលខុសត្រូវសងសំណង ទៅលើម្ចាស់ផ្ទះ ក្នុងការជួសជុល និងសងថ្លៃខូចខាតឱ្យម្ចាស់ផ្ទះទាំងអស់ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងទៅ៕ រក្សាសិទ្ធិដោយ៖សា មេត

×