Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិន២នាក់ ជួលដីគេធ្វើឃ្លាំង ចប់កុងត្រាជួល សុំរើយកដែកឃ្លាំងចេញ តែម្ចាស់ដីមិនឲ្យ..!

ភ្នំពេញ ៖ លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោបានសរសេរសារ នៅលើហ្វេសប៊ុកផ្លូវការថា ជនជាតិចិន២នាក់នេះ មករកស៊ីនៅស្រុកខ្មែរតាំងពីឆ្នាំ ២០១៥ ដោយបានជួលដីខ្មែរយើងមួយកន្លែងនៅម្តុំស្ពានលេខ៩ ផ្លូវជាតិលេខ៦ ធ្វើឃ្លាំងដែលចំណាយលុយអស់ប្រមាណ ១៧ម៉ឺនដុល្លារ។ ក្នុងកិច្ចសន្យាពេលចប់កុងត្រាជួល គឺក្រុមហ៊ុនចិនមានសិទ្ធិរើយកដែកសំណង់ឃ្លាំងចេញ ឬលក់ទៅឲ្យម្ចាស់ដីក្នុងតម្លៃព្រមព្រៀងគ្នា។

លោកបន្តថា ដោយសារម្ចាស់ដីឲ្យតម្លៃដែកឃ្លាំងទៅភាគីចិនតែ ១ម៉ឺនដុល្លារ ទើបក្រុមហ៊ុនចិនមិនព្រមលក់។ ម្ចាស់ដីបានព្យាយាមសួរភាគីចិន ឲ្យជួលដីគាត់ជាបន្តទៀត ប៉ុន្តែភាគីចិនបានសម្រេចចិត្តមិនជួលបន្ត ហើយក៏មិនព្រមលក់ ដែកឃ្លាំងក្នុងតម្លៃខាងលើដែរ។ ពួកគាត់សុំតែរើយកឃ្លាំងចេញតែប៉ុណ្ណោះ។

ដោយសារភាគីម្ចាស់ដីមិនព្រមឲ្យពួកគាត់រើយកឃ្លាំងគាត់ចេញ ទើបពួកគាត់បានដាក់លិខិតគោរព សុំអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកបានបញ្ជាក់ថា “ខ្ញុំបានខលពន្យល់ភាគីម្ចាស់ដី២នាក់ប្តីប្រពន្ធ ឲ្យយល់ដឹងពីច្បាប់និងគោរពតាមកិច្ចសន្យាជួល ដេីម្បីដោះស្រាយជូនភាគីចិន កុំឲ្យពួកគេបាត់បង់ជំនឿនិងសេចក្តីទុកចិត្ត ក្នុងការរកស៊ីជាមួយជនជាតិខ្មែរយើង។ ខ្ញុំនឹងជួបភាគីម្ចាស់ដីនៅពេលឆាប់ៗនេះ”។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×