Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តតាកែវ ណែនាំឲ្យកងកម្លាំងនគរបាលជាតិ ថែរក្សាសុខភាពឲ្យបានល្អ ខណៈដែលមានកាតព្វកិច្ចចុះយ៉ាមល្បាត នៅគ្រប់ទីតាំងនៃតំបន់ផ្ទុះកូវីដ១៩

តាកែវ ៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការសំណេះសំណាលសួរសុខទុក និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងនគរបាលអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តតាកែវ ចំនួន ៦០រូប នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ។

មានប្រសាសន៍សំណេះសំណាល នៅក្នុងការប្រគល់អំណោយ ជូនដល់កងកម្លំាងអន្តរាគមន៍ពិសេសនោះដែរ លោកស្នងការ បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវតែចេះថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ជាពិសេសគោរពឲ្យបាននៅគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ព្រោះជំងឺកូវីដ១៩នេះ គឺវាបានធ្វើឲ្យមនុស្ស នៅលើសកលលោក មានការខ្លាចរអាខ្លាំងណាស់ ដោយសារតែវាមានការឆ្លងរីករាលដាល បានយ៉ាងឆាប់រហ័ស ហើយបង្កឲ្យមនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ។

ដូច្នេះក្នុងនាមយើងជាកងកម្លាំងនគរបាល មានកាតព្វកិច្ចក្នុងកិច្ចការពារ និងបំពេញភារកិច្ចជូនជាតិ មាតុភូមិជូនប្រជាពលរដ្ឋ ស្របតាមការចង្អុលបង្ហាញ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម និងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យកងកម្លាំងទាំង ៣ប្រភេទរួមគ្នា ការពារដល់បងប្អុនប្រជាពលរដ្ឋ នៅតាមគោលដៅចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ និងទីតាំងបិទខ្ទប់នានា នៅតាមទីផ្សារ រោងចក្រ និងផ្នែកខ្លះ នៃភូមិឃុំមួយចំនួន នៅក្នុងភូមិសាស្ត្រនៃខេត្តតាកែវ ស្ថិតក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។

ទន្ទឹមគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការកោកសរសើរ នៅទឹកចិត្តរបស់កងកម្លាំងនគរបាលជាតិរបស់យើងទាំងអស់គ្នា ដែលបានអនុវត្តន៍ ទៅតាមគោលការណ៍ណែនាំ និងបទបញ្ជារបស់ថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ បើទោះបីជាការឆ្លងរីករាលដាន នៃជំងឺកូវីដ១៩នោះ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងនគរបាលជាតិយើង មួយចំនួនយ៉ាងណាក៏ដោយ នគរបាលជាតិនៅតែបន្តអនុវត្តន៍ ការពារជាតិមាតុភូមិ និងការពារជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ឲ្យបានល្អបំផុត៕ រក្សាសិទ្ធិដោយ៖តាកែវ

×