ភ្នំពេញ ៖ ក្រុមសាច់ញាតិ របស់ឈិន សុធារី ស្ទើរតែទន់ខ្លួនគ្រប់គ្នា ដែលទទួលដំណឹងថា លោកឪពុក និងជីតា បានទទួលមរណភាព យ៉ាងលឿនមិនគួរឲ្យជឿ។ ដំណឹងនេះធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ ហើយចូលរួមសោកស្តាយ ដែលបានជួបរឿងតក់ស្លុត ស្មានមិនដល់បែបនេះ។

សុធារី ទើបក្លាយជាជំទាវមានមុខមាត់ថ្មី ដែលមហាជន សរសើរពីសំណាងអ្នកនាង ដែលបានគូស្នេហ៍ថ្មី ហើយលើកមុខឲ្យក្លាយជាជំទាវ។ មិនបានប៉ុន្មានផងបាន ទទួលដំណឹងអកុសលបែរ ជាឪពុកឃ្លាតទៅដោយបន្សល់ នូវភាពសោកស្តាយ ទទួលយកមិនបានគ្រប់គ្នា នៃសាច់ញាតិ។
ឪពុក ឈិន សុធារី មានជំងឺប្រចាំកាយ ច្រើនឆ្នាំមកហើយ ដោយរមែងព្យាបាលជាច្រើនឆ្នាំ។ យ៉ាងណាលោកបានធូរស្រាលហើយ ចុងក្រោយស្រាប់តែលេចដំណឹងបែបនេះ។ ពិតជាមិនគួរឲ្យជឿ ដែលសុធារី ទើបសាងរូបភាពល្អឲ្យឪពុកបានឃើញសោះបែរ ជាត្រូវឃ្លាតឆ្ងាយកាយគ្នាបែបនេះទៅវិញ។

ឈិន សុធារី ទើបរកបានគូស្នេហ៍ថ្មី ហើយចេញមុខឲ្យមហាជនបានស្គាល់។ អ្នកនាងបានដាច់ដោចជាមួយ អតីតស្វាមី សុវណ្ណ មករា ច្រើនឆ្នាំដោយ បានបន្សល់ទុកកូនស្រីភ្លោះ២នាក់។ នេះជារឿងដែលកើតឡើងសារជាថ្មី លើត្រកូលឈិន ដោយកាលពីច្រើនមុន បងស្រីនាងក៏បានបាត់បង់ជីវិត៕ រក្សាសិទ្ធិដោយ ៖ សំណាងSV










